Connect with us

ព័ត៌មានជាតិ

រយៈពេល ៧ ថ្ងៃ មានកុមារនិងយុវវ័យជាង ២៥ ម៉ឺននាក់ បានចាក់វ៉ាក់សាំង

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងរយៈពេល ៧ ថ្ងៃនេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានចំនួនជាង ២៥ ម៉ឺននាក់ ស្មើនឹងជាង១២ភាគរយ ធៀបនឹងគោលដៅជិត ២ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម របាយការណ៍​របស់គណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌ​ទូទាំងប្រទេសបាន ឲ្យ ដឹងថា ចាប់ពីថ្ងៃទី ១ រហូត​ដល់ថ្ងៃទី ៧ សីហា នេះ មានកុមារ​និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំ​រហូត​ដល់អាយុក្រោម​១៨ឆ្នាំ ចំនួន ២៥២៥៤៤នាក់​ ស្រី១២៦២១៦នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក្នុងនោះមានកុមារនិងយុវវ័យដែលគ្រូពេទ្យអនុញ្ញាតឲ្យចាក់មានចំនួន ២៥២៤៤៨ នាក់ ស្រី ១២៦១៧២នាក់ ស្មើនឹង១២.៨៣ភាគរយ ធៀបនឹងគោលដៅ ១៩៦៦៩៣១ នាក់។

របាយការណ៍​ដដែល​បាន​បន្ត​ថា ​ចំណែកកុមារនិង​យុវវ័យ​ដែល​គ្រូពេទ្យមិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន ៩៦ នាក់ ស្រី ៤៤ នាក់។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមាន​អាយុចាប់ពី១២ឆ្នាំ រហូត​ដល់​ក្រោម ១៨ឆ្នាំ ដល់រាជធានីខេត្តចំនួន ៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ​ និងខេត្តកោះកុង។

ទន្ទឹម​នឹងនេះ រដ្ឋាភិបាលនឹងពង្រីកនៅតាម​បណ្តាខេត្តផ្សេងទៀតដូចជា ​ខេត្តកំពង់​ស្ពឺគ្រោង​នឹង​បើក​ដំណើរការ​ចាក់នៅថ្ងៃទី ១០ សីហា ខាងមុខ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម