ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ត្រៀមយកវិទ្យាល័យចំនួន ២ ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករមកពី ថៃ
អាជ្ញាធរខេត្តកណ្ដាល ត្រៀមយកវិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្រាប់ទទួលពលករ ដែលវិលត្រលប់មកពីប្រទេសថៃវិញ។

ការត្រៀមមណ្ឌលចត្តាឡីស័កនេះបានធ្វើឡើងអនុវត្តនូវសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាប្រសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រាជធានី ខេត្តទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាម រាជធានី ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យមណ្ឌលចត្តាឡីស័ក ទាំងពីរកន្លែងនេះកាលពីរសៀលថ្ងៃទី ៧ សីហា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បាន ណែនាំដល់អាជ្ញាធរស្រុកពញាឮ ត្រូវរៀបចំមណ្ឌលចត្តាឡីស័កទាំងពីរឲ្យបានស្អាត ដោយធានាបាននូវផាសុខភាព និងសុវត្ថិភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ករបស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។

ជាងនេះទៅទៀតអាជ្ញាធរស្រុក ត្រូវរៀបចំគ្រែឲ្យបានគ្រប់គ្រាន់ ត្រូវមានកន្លែងសម្រាប់លាងដៃ បន្ទប់ទឹកត្រូវឲ្យបានស្អាត ព្រមទាំងរៀបចំទីធ្លាឲ្យបានធំទូលាយ ដើម្បីឲ្យបងប្អូនពលករទាំងអស់ ធ្វើលំហាត់ប្រាណ។ លើសពីនេះទៀតអាជ្ញាធរស្រុក ត្រូវរៀបចំនូវអាហារឲ្យបានសមរម្យចំនួនបីពេលក្នុងមួយថ្ងៃ ជូនដល់បងប្អូនពលករដែលកំពុងធ្វើចតាឡីស័កផងដែរ។

លោក យី យ៉េន អភិបាលស្រុកពញាឮ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កចំនួន២កន្លែងដើម្បីត្រៀមសម្រាប់ទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនេះ ក្នុងនោះរួមមានមណ្ឌលចត្តាឡីស័ក វិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលអាចដាក់អ្នកចត្តាឡីស័កបានជិត ១ពាន់នាក់។
លោកបន្ថែមថា នៅទូទាំងស្រុកពញាឮ មានប្រជាពលរដ្ឋដែលកំពុងធ្វើពលករនៅប្រទេសថៃ ប្រមាណជាង៣០០នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី