Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាត់ដំបង សម្រេចបិទខ្ទប់ផ្ទះសំណាក់មួយកន្លែង បន្ទាប់​ពីរកឃើញបុគ្គលិកមានផ្ទុកកូវីដ

បានផុស

នៅ

ខេត្តបាត់ដំបង: ផ្ទះសំណាក់មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរក្រុង និងក្រុមគ្រូពេទ្យ សម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នរយ:ពេល ១៤ ថ្ងៃ ក្រោយពីបានរកឃើញបុគ្គលិកបម្រើការនៅក្នុងផ្ទះសំណាក់នោះមានមេរោគ កូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាល​ក្រុង​បាត់ដំបង បានបញ្ជាក់ថា កាល​ពី​ម្សិលមិញ​នេះ គឺនៅថ្ងៃទី៧ សីហា ក្រុម​​ការងារ​បាន​រកឃើញអ្នកវិជ្ជមានម្នាក់នៅក្នុងផ្ទះ​សំណាក់ យីហោ ” កែវ ម្នី ” ហេតុ​ដូច្នេះ​ទើប​ក្រុមការងារបានបញ្ជូនអ្នកជំងឺទៅព្យាបាល​ហើយ ដោយឡែក​ទីតាំង​ត្រូវបានបិទ​ខ្ទប់ជា​បណ្តោះ​អាសន្ន​រយ:ពេល១៤ថ្ងៃសិន ដោយ​មិន​អនុញ្ញាត​​ឲ្យ​មានការចេញ ចូល​ឡើយ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម