Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងដល់កុមារ​​លើស​ផែនការ

បានផុស

នៅ

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៨សីហានេះ​ថា នៅក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង​០៩​ទីតាំងនៅក្នុងស្រុកចំនួន៥ បានចំនួន២៦ ១៩៦នាក់ ស្មើនឹង១០៥.៩% លើសផែនការកំណត់ដែលមានត្រឹម២៤៧២៨នាក់ប៉ុណ្ណោះ។

តាមតួលេខត្រូវចាក់ដល់កុមារនិងយុវវ័យអាយុក្រោម១៨ឆ្នាំ នៅក្នុងខេត្តព្រះសីហនុមានតែ ២៤ ៧២៨ នាក់ប៉ុណ្ណោះ។ ប៉ុន្តែតួលេខជាក់ស្តែងដោយសារមានបងប្អូនចំណាកស្រុកមួយចំនួន កំពុងធ្វើការនៅខេត្តព្រះសីហនុ បាននាំកូនចៅទៅចាក់ដែរទើបធ្វើឱ្យចំនួនកើនឡើងលើសផែនការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា «ជាទូទៅយើងមិនប្រកាន់អ្នករស់នៅក្នុងខេត្តអចិន្ទ្រៃយ៍ឬអ្នកមកស្នាក់នៅបណ្តោះអាសន្នធ្វើការងារនៅក្នុងខេត្តនោះទេ ឱ្យតែនាំកូនចៅទៅចាក់គឺយើងចាក់ជូន​គាត់តែទាំងអស់ហ្នឹង»។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ក្នុងចំណោមស្រុកក្រុងទាំង៥ ដែលបានចាក់វ៉ាកសាំងនោះរួមមានស្រុកកំពង់សិលាមាន២ទីតាំងចាក់បានចំនួន២០៦៧នាក់ ស្រុកស្ទឹងហាវមាន១ទីតាំង ចាក់បាន​២២២០ នាក់ ស្រុកព្រៃនប់មាន៣ទីតាំង ចាក់បាន១១៥៩៣នាក់ ក្រុងកោះរុងមាន១ ទីតាំង ចាក់បាន​៣៣៥​នាក់​បានបិទបញ្ចប់និងក្រុងព្រះសីហនុមាន២ទីតាំងចាក់បាន៩៩៨០នាក់។

លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំនៅខេត្តព្រះសីហនុមានរយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំដល់រាជធានីខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុនិងខេត្តកោះកុង ដែលមកដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ ចាក់បានជាង២៥ម៉ឺននាក់ស្មើជាង១២ភាគរយ ធៀបនឹងគោលដៅ​ជិត២លាននាក់នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១០ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម