Connect with us

ព័ត៌មានជាតិ

នៅ​ភ្នំំពេញ​ យុទ្ធនាការ​ចាក់វ៉ាក់សាំងដល់​កុមារ​សម្រេច​បាន​​ជាង ៥០ ភាគរយ​លើ​ផែនការ ២១ ម៉ឺននាក់

បានផុស

នៅ

ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់​ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហា​ឆ្នាំ២០២១
នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរ​លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារ​​និងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខ នារសៀលថ្ងៃទី០៨ខែសីហានេះ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​បាន​ថ្លែង​ថា ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានវ៉ាក់សាំង covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ តែសម្រាប់កម្ពុជាមិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺបានបើក​យុទ្ធនាការ​ចាក់ដល់កុមារនិងយុវវ័យ អាយុ​ពី​១២​ឆ្នាំទៅ១៧ឆ្នាំថែមទៀត។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។

លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី០៨ សីហានេះ​ដែរថា សម្រាប់រាជធានីភ្នំពេញកុមារ និងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៩ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម