Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណលោក លីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណ ចំពោះលោកលីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ សម្រាប់ចែកជូនអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងមន្ទីរ នៃខេត្តទាំង ៨ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឪកាសនោះលោកប៉ែន ច័ន្ធសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌របស់ លោក លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈ លោក លឹម ស និងលោក ទី សារឿន នូវម៉ាស់ចំនួន ៩២.៥០០ម៉ាស់ និង ឧបករណ៍វ៉ាស់កំដៅ និង បាញ់អាល់កុលស្វ័យប្រវត្តិចំនួន ១៨គ្រឿង នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះលោកក៏បាននាំមកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជូនដលលោក លីវ សុភក្ត្រា ក៏ដូចជាក្រុមការងារដែលអញ្ជើញមកជាតំណាងនាពេលនេះផងដែរ នូវទឹកចិត្តសឡាញ់ ការគិតគូរ និងការចែករំលែកនូវអំណោយសប្បុរសទាំងនេះជូនដល់ក្រសួង ក៏ដូចជាមន្ទីរខេត្តទាំង ៨ ក្រោមឱវាទ ដែលខេត្តទាំង ៨នោះត្រូវបានរាជរដ្ឋាភិបាលបានបិទខ្ទប់ ដែលរងដោយផលប៉ះពាល់ដោយសារកូវីដ១៩ នៅក្នុងដំណាក់កាលយើងទាំងអស់គ្នាបាននឹងកំពុង ប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជម្ងឺកូវីដ ១៩ ជាពិសេស ប្រភេទមេរោគកូវីដ១៩ បំផ្លែងថ្មីដែលបានលេខចេញជាបន្តបន្ទាប់ ។

អំណោយសប្បុរសធម៌ទាំងនេះត្រូវបានបែងចែកសម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកទទួលបាន ១២.៥០០ម៉ាស ឧបករណ៍វ៉ាស់កំដៅ និងបាញ់អាល់កុលស្វ័យប្រវត្តិចំនួន ២គ្រឿង មន្ទីរចំនួន ៨ខេត្ត គឺ ៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយក្នុងមួយមន្ទីរទទួលបាន ១០.០០០ម៉ាស់ និង ឧបករណ៍វ៉ាស់កំដៅ និងបាញ់អាល់កុលស្វ័យប្រវត្តិចំនួន ២គ្រឿង ផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម