ព័ត៌មានជាតិ
ស្ត្រីពិការម្នាក់បត់ជើងធំរួច វារទៅលាងសម្អាតខ្លួននៅមាត់ស្រះ រអិលជើងលង់ទឹកស្លាប់
ខេត្តស្វាយរៀង ៖ ស្ត្រីរងគ្រោះបត់ជើងធំក្នុងផ្ទះរួច វារទៅមាត់ស្រះក្នុងគោលបំណងទៅលាងសម្អាតខ្លួន ប៉ុន្តែបានរអិលចូលក្នុងស្រះលង់ទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ ១០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្រះក្បែរផ្ទះ ស្ថិតក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-09_09-25-28-1024x470.jpg)
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះឌុល ខ្វិន អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ។ បន្ទាប់ពីរអិលធ្លាក់ចូលស្រៈអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោក រួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ស្ត្រីខាងលើជាមនុស្សពិការ (ខ្វិនជើង) មុនកើតហេតុបានចុកពោះក៏ទៅបត់ជើងធំក្នុងផ្ទះ ក្រោយមកក៏វារទៅមាត់ស្រះដែលមានទឹកដើម្បីលាងសម្អាតខ្លួន ក៏ស្រាប់តែរអិលធ្លាក់ទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង ហើយអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោក រួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចសព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឧត្តរ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត