Connect with us

ព័ត៌មានជាតិ

គ្រោះធម្មជាតិបានសម្លាប់មនុស្សជិត៧០នាក់ និងរងរបួសជាង១០០នាក់រយៈពេល៧ខែនេះ​

បានផុស

នៅ

​នៅក្នុង​រយៈពេល​៧​ខែ​ ឆ្នាំ​២០២១​នេះ​ គ្រោះធម្មជាតិ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៦៩​នាក់​ និង​រង​របួស​១០៣​នាក់​ ព្រមទាំង​ខូចខាត​ផ្ទះសម្បែង​ជាង​៧​ពាន់​ខ្នង​នៅ​ទូទាំង​ប្រទេស​។​

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៩​ខែសីហា​នេះ​ថា​ ចាប់ពី​ខែមករា ​រហូតមកដល់​ខែកក្កដា ​ឆ្នាំ​២០២១គ្រោះធម្មជាតិ​ដែល​បង្កឡើង​ដោយ​ខ្យល់​ក​ន្ត្រាក់បាន​កើតឡើង​ចំនួន​១៦៨​លើក​ បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​៨០៥​ខ្នង របើក​ដំបូលផ្ទះ​ចំនួន​៦៣៥២​ខ្នង របើក​តូប​ផ្សារ​ចំនួន​១០៩​តូប អគារ​រដ្ឋបាល​២១​កន្លែង សាលារៀន​៣៧​ខ្នង ស្លាប់​មនុស្ស​៥​នាក់ ​និង​របួស​៦៣​នាក់​។ ចំណែក​គ្រោះធម្មជាតិ​ដោយ​រន្ទះ​វិញ​បាន​កើតឡើង​ចំនួន​៧៩​លើក​ បណ្តាលឱ្យ​ខូចខាតផ្ទះ​៥​ខ្នង ស្លាប់​មនុស្ស​៦៤​នាក់ ​របួស​៤០នាក់ ​និង​ងាប់​គោក្របី​៣៧​ក្បាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន សុខា​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់ ​និង​រន្ទះ​ ព្រោះ​បច្ចុប្បន្ននេះជា​រដូវវស្សា​ដែលមាន​ខ្យល់​កន្ត្រាក់​ និង​រន្ទះ​កើត​ឡើងជា​ញឹកញាប់​បណ្ត​ល​ឱ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន និង​អាច​ឈានដល់​រងរបួស​ ឬ​អាច​ដល់​ស្លាប់បាត់​បង់ជីវិត​ទៀតផង​។​

ក្រសួងសុខាភិបាលធ្លាប់បាន​បង្ហាញ​ពី​វិធី​ការពារ​ខ្លួន​ និង​សង្គ្រោះ​បឋម​ពី​បាតុភូត​រន្ទះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ដើម្បី​ឲ្យ​ចេះ​ការពារ​ខ្លួនចៀស​ផុតពី​គ្រោះថ្នាក់​ដែល​បណ្តា​ល​មកពី​បាតុភូត​រន្ទះ​នៅក្នុង​រដូវ​ភ្លៀង​នេះ​។​

ដូចជា​នៅពេល​មាន​ផ្លេកបន្ទោរ​ ឬ​ផ្គរ​រន្ទះ​ត្រូវ​បន្ទន់ខ្លួន​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ជិតគ្នា​និងយកដៃ​ខ្ទប់​ត្រចៀក​ត្រូវ​រត់​ចេញពី​ទឹក​ឬ​ក្នុង​ស្រែ​ឬ​រត់​ចូល​ផ្ទះ​ជា​ប្រញាប់ ​ត្រូវ​ដក​ឌុយ​ដោត​ភ្លើង​ឬ​ឌុយ​ទូរ​សព្ទ័​ដោយ​ទុក​ចម្ងាយ​១​ម៉ែត្រ​ពី​ប្រភព​ចរន្តអគ្គិសនី​និង​ត្រូវ​បន្ទន់​ខ្លួន​អោបក្បាលជង្គង់​ជាដើម​។​

ជាមួយគ្នានេះដែរ​ មិនត្រូវ​និយាយ​ទូរស័ព្ទ​នៅ​ពេលឮ​សំលេង​ផ្គរមិនត្រូវ​ជិះ​ម៉ូតូ​ឬ​កង់​ដាច់​តែឯង​នៅ​ទីវាល​នៅពេល​មេឃ​ភ្លៀង​។​ មិនត្រូវ​អង្គុយ​ក្នុង​តង់​និងអង្គុយ​នៅក្រោម​ដើមឈើ​ឡើយ​តែ​ក្នុងករណី​មិនអាច​រក​ទីជម្រក​បាន​ត្រូវ​អង្គុយ​បន្ទន់ខ្លួនដោយ​រក្សា​ចម្ងាយ​៤​ម៉ែត្រ​ពី​មែកឈើ​។​

ចំពោះ​វិធី​សង្គ្រោះ​បឋម​នៅពេល​មាន​គ្រោះ​រន្ទះ​វិញ​ ត្រូវ​ផ្លុំ​ខ្យល់​ចូល​មាត់​និង​មាត់​ជាមួយជនរងគ្រោះ​ ក្នុង​ករណី​ជនរងគ្រោះ​មិន​ដកដង្ហើមត្រូវ​ស​ង្កត់ដៃ​ទាំងពីរ​លើ​សន្ទះ​ទ្រូង ​ក្នុងករណី​ជនរងគ្រោះ​គ្មាន​ជីវ​ចរត្រូវ​ក្រាលកន្ទេល ​ឬ​បាវ​ឆ្នូត​កុំ​ឲ្យ​ជនរងគ្រោះ​នៅ​ផ្ទាល់​ដី​ ឬ​ទឹក​ជ្រាំ​ការពារ​ដើម្បី​កុំ​ឲ្យ​ជន​រងគ្រោះ​រង​ភាព​ត្រជាក់​ខ្លួន​ពេក ​និង​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ក្នុងករណី​ជន​រងគ្រោះ​មាន​បាក់ឆ្អឹង​ឬ​ហូរឈាម​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម