Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី និងប្រព័ន្ធលូ ដែលខូចខាត ដោយការដ្ឋានសំណង់ ក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានជួសជុលឡើងវិញ

បានផុស

នៅ

កំណាត់ផ្លូវ និងប្រព័ន្ធលូ ដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការដ្ឋានសំណង់ក្រុមហ៊ុន ប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថីសហព័ន្ធរុសស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាន ក្រុមហ៊ុនធ្វើការជួសជុល សងរដ្ឋបាលរាជធានីភ្នំពេញវិញហើយ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា  កាលពីសប្ដាហ៍មុន និងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនប៊ូយ៉ុង បានដាក់គ្រឿងចក្រ ធ្វើការជួសជុលផ្លូវប្រវែង ជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធ លូថ្មី នៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ក្រោយពីបានធ្វើឲ្យខូច និងបែកបាក់ កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ពេលនេះ សកម្មភាពនៃការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ហើយ។ ក្រុមហ៊ុនប៊ូយ៉ុង ជាក្រុមហ៊ុនសំណង់ របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីដដែលបានបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមហ៊ុនប៊ូយ៉ុង ធ្វើការជួសជុលផ្លូវដែលខូច និងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះតែក្រុមហ៊ុនបានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់ និងដឹកថ្ម មកចតលើទ្រូវថ្នល់ លើគម្របលូ បណ្ដាលឲ្យបែកបាក់បែក ខូចខាត ផ្លូវសហព័ន្ធរុស្ស៊ី នៅខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រ និងទទឹងជាង៤ ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើការជួសជុលសងវិញ តាមការសន្យាហើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចុះ ទៅពិនិត្យដីបាក់ស្រុត នៅមុខក្រុមហ៊ុនប៊ូយ៉ុង ខណៈក្រុមហ៊ុនជីកយកអាចម៌ដី ជ្រៅទៅខាងក្រោមដើម្បីធ្វើចំណត បានបណ្តាលឲ្យដីស្រុត និងបាក់ជិតមកដល់ផ្លូវសហព័ន្ធរុស្សី ហើយនៅពេលចុះពិនិត្យនោះ លោកឃួង ស្រេង បានបញ្ជាឲ្យក្រុមហ៊ុនប៊ូយ៉ុង ចាត់វិធានការជាបន្ទាន់ ក្នុងការបុកស៊ីផាយ ឬរបាំងដែក ដើម្បីទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យបាក់ដីបន្តទៀត។

បើមិនដូច្នេះ វានឹងឈានដល់បាក់ដី ផ្តាច់មហាវិថីសហព័ន្ធរុស្សី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីព្រោះជាផ្លូវអន្តរ ជាតិយ៉ាងសំខាន់តភ្លាប់ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកណ្ដាលរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនបានធ្វើការជួសជុលសងវិញ តាមការសន្យាហើយ៕ (ដោយ)៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម