Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង បើក​កិច្ចពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ Delta

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែសីហា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តបាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ស​ប្រភេទ Delta នៅក្នុង​ខេត្តបាត់ដំបង និង​បញ្ហា​ប្រឈម ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ចំណែក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សមាជិក​អង្គប្រជុំ​មួយចំនួនទៀត បាន​ចូលរួម​តាម Zoom ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសា​ស​ន៍​នៅ​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺ​ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​បង្កឡើង​ដោយ​ការរីក​រាលដាល​មេរោគ​បំប្លែង​ថ្មី ដែល​ខេត្តបាត់ដំបង​ក៏​ស្ថិតក្នុង​តំបន់​ងាយ​ឆ្លង​ជំងឺ​នេះ​។ បើតាម​សម្ដេច​ក្រឡាហោម ស ខេង ខេត្តបាត់ដំបង គឺជា​ខេត្ត​មួយ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​ប្រទេស​ថៃ កំពុងស្ថិត​ក្នុង​អត្រា​ឆ្លង​ខ្ពស់ នៃ​មេរោគ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ប្រជាពលរដ្ឋ ដែលជា​ក្រុម​ពលករ​នាំគ្នា​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ហើយ​បញ្ហា​នេះ បាន​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​មួយ ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​ដោះស្រាយ​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ថែមថា ប្រឈម​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តតាម​គោលការណ៍​នានា​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ជាមួយគ្នា​នោះ សម្ដេច​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមការងារ​ថ្នាក់ជាតិ​ទាំងអស់ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ទាំង​ស្មារតី និង​សម្ភារៈ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម