ព័ត៌មានជាតិ
ក្រសួងការពារជាតិ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ដូសទី៣ជូនយោធិនចាប់ពីថ្ងៃទី៩សីហានេះតទៅ
ក្រសួងការពារជាតិបានចាប់ផ្តើមចាក់វាក់សាំងកូវិដ១៩ ដូសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តីចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅ នៅតាមទីតាំងដែលបានកំណត់។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៩ ខែសីហានេះថា ក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជម្រុញ ឬដូសទី៣ជូនយោធិន និងប្រពន្ធ ឬប្តីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិបានឱ្យដឹងថា ក្នុងនោះកងឯកភាពដែលត្រូវចាក់នៅតាមមន្ទីរពេទ្យព្រះកេតុមាលា មានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែសីហា រួមមាន៖ មន្ទីរពេទ្យព្រះកេតុមាលា,អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច,អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, សាកលវិទ្យាល័យការពារជាតិ,អគ្គនាយកដ្ឋានយោធសេវា, មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ចំពោះកងឯកភាពដែលត្រូវចាក់ពីថ្ងៃទី៩ ដល់១០ ខែសីហា ឆ្នាំ២០២១ តាមទីតាំងកំណត់ដូចជា៖ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធនពលខេមរភូមិន្ទ រួមមាន៖ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស,វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល នៃកងយោធនពលខេមរភូមិន្ទ,ស្ថាប័នតុលាការយោធា, ស្ថាប័នអយ្យការយោធា, នាយកដ្ឋានអភិវឌ្ឍន៍ និងកងពលតូចដឹកជញ្ជូនលេខ៩៩។
កងឯកភាពដែលត្រូវចាក់នៅសាលាបឋមសិក្សានាគវ័ន្ត រួមមាន៖ នាយកដ្ឋានសុខាភិបាល, នាយកដ្ឋានបុគ្គលិក, នាយកដ្ឋាននីតិកម្ម,នាយកដ្ឋានអធិការកិច្ច, នាយកដ្ឋានសវនកម្មផ្ទៃក្នុង, នាយកដ្ឋានភូមិសាស្ត្រ,អគ្គនាយកដ្ឋានស្តុភារហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានអាជ្ញាធរជាតិអាវុធគីមី នាយកដ្ឋានប្រេងឥន្ធនៈ,នាយកដ្ឋានផ្គត់ផ្គង់, នាយកដ្ឋានហិរញ្ញវត្ថុ,នាយកដ្ឋានបញ្ជូនសារ និងនាយកដ្ឋានវិស្វកម្ម។
កងឯកភាពដែលត្រូវចាក់នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុនសែន រួមមាន៖ វិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុនសែន,មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារនៃនាយកដ្ឋានបញ្ជូនសារ។ ចំណែកកងឯកភាពចំណុះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិសុខ បោសសម្អាតមីននិងកាកសំណល់សង្គ្រាម គឺត្រូវចាក់នៅ ចាក់នៅទីនោះផ្ទាល់។
ក្រសួងការពារជាតិបានប្រធានស្ថាប័នអង្គភាព ត្រូវផ្សព្វផ្សាយជូនដល់យោធិន និងប្រពន្ធ ឬប្ដី ស្ថិតក្រោមអង្គភាពខ្លួនឱ្យទៅចាក់វ៉ាក់សាំងបានទាន់ពេលវេលាដោយត្រូវយកភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ ប័ណ្ណចាក់វ៉ាក់សាំង២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ចំពោះ ប្រធានស្ថាប័នអង្គភាព ត្រូវចាត់អនុប្រធាន ១រូប និងនាយការិយាល័យបុគ្គលិក ដើម្បីដឹកនាំ កងអង្គភាពរបស់ខ្លួនមកចាក់វ៉ាក់សាំងកូវិដ-១៩ ដោយភ្ជាប់មកជាមួយនូវបញ្ជីគ្រប់គ្រងស្ថិតិយោធិន និងប្រពន្ធ ឬប្តីតាមកាលបរិច្ឆេទ និងទីកន្លែង ដែលបានកំណត់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលបាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលជាដូសជម្រុញឬសទី៣សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ជូនដល់ក្រុមគ្រូពេទ្យជួរ មុខទាំងរដ្ឋ និងឯកជនដល់មន្ត្រីរាជការនៅខេត្តមន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាលនិងអតីតយុទ្ធជននៅខេត្តចំនួន៧ជាប់ព្រំដែនរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់និងខេត្តព្រះវិហាររៀបចំចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០៨ខែសីហា ឆ្នាំ២០២១ តទៅ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ