Connect with us

ព័ត៌មានជាតិ

អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង០៥នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួន

បានផុស

នៅ

ខេត្តបាត់ដំបង÷ ក្រោយពីមានអ្នកសារពត៌មានមួយចំនួនបានបង្ហោះការឡាយ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ លោកស្នងការខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់មន្ត្រីនគរបាលក្រោមឱវាទចុះស្រាវជ្រាវជាក់ស្តែង ឈានដល់ធ្វើការបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែងភ្លៀងចំនួន០៥នាក់ រួមទាំងវត្ថុតាងមានរថយន្ត៣គ្រឿង និងឧបករណ៍ពាក់ព័ន្ធមួយចំនួនដើម្បីអនុវត្តតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចចុះអនុវត្តករណីខាងលើបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើងស្របតាមការសម្របសម្រួលពីលោក កែវ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការខេត្តបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីល្បែងខុសច្បាប់ខាងលើនេះប្រព្រឹត្តទៅដោយជោគជ័យបាន ខណៈកម្លាំងបង្ការ​បង្ក្រាបសហការ​ណ៍ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ បានឆ្មក់ចុះបង្រ្កាបទីតាំងប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុង ២កន្លែង ដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់លួចលាក់លេងល្បែងស៊ីសងក៏ដូចជាការទប់ស្កាប់រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល។

ទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងទាំង២កន្លែងដែលបានបង្ក្រាបនេះបានធ្វើឡើងនៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់​អូរចារ ​និងត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុង​ភូមិ​រំចេក៤ ​សង្កាត់​រតនៈ​ក្រុងបាត់ដំបង ដោយក្នុងនោះបាននាំខ្លួនជនដែលលេងផ្ទាល់ក្នុងសកម្មភាពជាក់ស្តែងចំនួន០៥នាក់ រួមទាំងរថយន្ត៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី។

លោក​វរសេនីយ៍ឯក ​ឈឿង​ គឹមសុង បានបន្តថា ករណីខាងលើនេះ សមត្ថកិច្ចតែងតែចុះបង្រ្កាបជាបន្តបន្ទាប់ ថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងនោះបញ្ជូន​ទៅកាន់សាលាដំបូងទៀតផង ដើម្បីអនុវត្តតាមច្បាប់។ ប៉ុន្តែពួកគាត់នៅតែមិនបោះបង់បែរជាបំបែកគ្នាជាក្រុមតូចៗនៅតាមទីវាលស្រែឆ្ងាយៗដោយឡែកពីគ្នាដើម្បីមេីលផ្ទៃមេឃរួចភ្នាល់គ្នាដាក់លុយតែម្តង។

ជនដែលឃាត់ខ្លួនទាំង០៥នាក់ ព្រមទាំងសម្ភារៈភស្តុតាងត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម