Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពបុរសរត់កង់បីឥណ្ឌា ដែលលោតសម្លាប់ខ្លួនកាលពី៣ថ្ងៃមុន

បានផុស

នៅ

សពបុរសម្នាក់ដែលជិះម៉ូតូកង់បីមកលោតលើស្ពានជ្រោយចង្វារកាលពីប៉ន្មានថ្ងៃមុននោះ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេហើយ ដែលរសាត់អណ្តែតចេញពីចំណុចកើតហេតុប្រមាណជាង១០គីឡូម៉ែត្រឯណោះ។

សពបុរសរូបនោះត្រូវបានគេប្រទះឃើញកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីបានលោតទឹកសម្លាប់ខ្លួនកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នៅលើស្ពានជ្រោយចង្វារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពបុរសរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ ព្រំ វណ្ណះ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានលំនៅស្នាក់នៅ ភូមិឃ្លាំងសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ លន់ ចាន់ឌី អាយុ៣២ឆ្នាំ មានកូនចំនួន២នាក់។

បើតាមក្រុមគ្រួសារអោយដឹងទៀតថា នៅវេលាម៉ោងប្រមាណជាង១យប់រំអាធ្រាត្រ ថ្ងៃកើតហេតុបុរសរូបនោះបានប្រាប់ប្រពន្ធថា ចេញដឹកម៉ូយ ស្រាប់តែមកលោតទទឹកសម្លាប់ខ្លួនតែម្តង ។ ទាក់ទិនមូលហេតុ ត្រូវបានក្រុមគ្រួសារអោយដឹងថា បណ្តាលមកពីជំពាក់ប្រាក់ធានាគា និងមានទំនាស់ជាមួយគ្រួសារជាប្រចាំ រឿងបំណុល។ ទោះបីជាយ៉ាងណាគេពុំដឹងថា ជំពាក់ប្រាក់ប៉ុន្មានឡើយ ។

បច្ចុប្បន្នសមត្ថកិច្ចនឹងអាជ្ញាធរខណ្ឌជ្រោយចង្វារកំពុងចាត់ចែងស្រង់ដើម្បីទាក់ទងទៅក្រុមគ្រួសារមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម