ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានីចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវម៉ៅសេទុង បើទោះបីជាប់រវល់ខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាប់មមាញឹកខ្លាំង នៅក្នុងកិច្ចការការងារទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពិសេសជំងឺបំលែងថ្មីប្រភេទ(ដែលតា)ក៏ពិតមែន។ ប៉ុន្តែសម្រាប់សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានរបៀបរៀបរយល្អ មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីអោយរាជធានីមួយសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដែម្ខាងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ និងដៃម្ខាងទៀតធ្វើសកម្មភាពការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៩ខែសីហានេះ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើផ្លូវម៉ៅសេទុង នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។

ការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានការចូលរួមពីលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌគោក ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់នេះ បានចាប់ផ្ដើមចេញពីគល់ស្ពានអាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុងរហូតទៅដល់មហាស្របចេនឡា។

លោកមាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ត្រូវធ្វើឡើងជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួនតែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់និងមានបរិស្ថាន។

លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរមួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយចំនួនបានយល់ដឹងនិងបានចូលរួមជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួននៅតែរំលោភបំពានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវអោយយើងចុះណែនាំពួកគាត់បន្ថែម។

ក្នុងប្រតិបត្តិការនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានី ក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលជាអ្នកលក់បន្លែផ្លែឈើនៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគរ ទាំងអស់ត្រូវលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំ ពោលគឺនៅតែលក់លើចំណីផ្លូវទៀត នៅព្រឹកថ្ងៃស្អែកទី១០ខែសីហានេះ អាជ្ញាធរនឹងចុះអនុវត្តម្ដងទៀត ជាមួយនឹងការប្រើវិធានការច្បាប់ដោយមិនលើកលែងនោះទេ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ