ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំង AstraZeneca ទី៣ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចាប់ផ្ដើមនៅសប្ដាហ៍នេះ
ក្រសួងសុខាភិបាលនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលតួនាទីជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១២ ខែសីហានេះ។

បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងផ្ដល់ការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ទាំងរដ្ឋ និងឯកជន និងដល់មន្ត្រីរាជការ ស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅតាមរាជធានី ខេត្ត ជាបន្តបន្ទាប់ ព្រមទាំងកងទ័ព គ្រួសារកងទ័ព នគរបាលជាតិ និងអតីតយុទ្ធជនផងដែរ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ ត្រូវទៅចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា។

ចំពោះឥស្សរជន ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ ត្រូវទៅចាក់វ៉ាក់សាំង AstraZeneca ដូសជម្រុញ ឬដូសទី៣ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយមន្រ្តីដែលមានតួនាទីជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ត្រូវទៅចាក់វ៉ាក់សាំងដូសទី៣នៅមន្ទីពេទ្យព្រះអង្គឌួង៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត