ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤៩នាក់
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៩ ខែសីហានេះ បានប្រកាសរកឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន១៤៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៤៣នាក់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្តរហ័ស មន្ទីរពិសោធន៍ជាតិភ្នំពេញនៅថ្ងៃទី0៨ ខែសីហាឆ្នាំ ២០២១ នេះបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឆ្នាំ ២០២១ និងពលករវិលត្រឡប់ពីមកពីប្រទេសថៃដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្តលើបុរសស្ត្រីជនជាតិខ្មែរចំនួន១៤៩នាក់។ ក្នុងនោះរដ្ឋបាលខេត្ត បានប្រកាសព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៤៣
នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានធ្វើការអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
អត្ថបទ៖ វ៉ាន់ ណាង







-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត