ព័ត៌មានជាតិ
ក្រសួងបញ្ជាទិញឧបករណ៍តេស្តរហ័សថ្មី លូកចូលរន្ធច្រមុះរាក់ៗមានប្រសិទ្ធភាព អាចដឹងលទ្ធផលភ្លាមៗ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ក្រសួងត្រៀមបញ្ជាទិញឧបករណ៍តេស្តរហ័សរកកូវីដ ១៩ (Rapid) ថ្មី មានប្រភពមកពីប្រទេសចិន ដែលងាយស្រួលប្រើប្រាស់ អាចលូកចូលរន្ធច្រមុះរាក់ៗមានប្រសិទ្ធភាពអាចតេស្តដឹងលទ្ធផលភ្លាមៗ។
ការថ្លែងនេះ ក្រោយពេលរដ្ឋមន្រ្តីលោក ជា វ៉ាន់ដេត បានជួបប្រជុំជាមួយប្រធានក្រុមព័ត៌មានតាមប្រព័ន្ធ Zoom កាលពីម្សិលមិញនេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សថ្មីដែលក្រសួងបញ្ជាទិញពីប្រទេសចិន ងាយស្រួលប្រើប្រាស់ជាងមុន និងមានគុណភាពខ្ពស់។
លោក ជា វណ្ណដេត បានអះអាងថា ក្រសួងគ្រោងបញ្ជាទិញចំនួន២លានគ្រឿង និងលក់ជូនដល់ពលរដ្ឋក្នុងតម្លៃត្រឹម ២ដុល្លារប៉ុណ្ណោះក្នុងមួយឧបករណ៍។
កន្លងមកនេះក្រសួងប្រៃសណីយដែលទទួលបានការអនុញ្ញតពីរាជរដ្ឋាភិបាល បាននាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ សម្រាប់ប្រើប្រាស់តាមក្រសួងស្ថាប័ន ក្រុមហ៊ុន និងគ្រឹះស្ថានឯកជន។ ស្ថាប័ន ក្រុមហ៊ុន ឬ គ្រឹះស្ថានឯកជនជាកន្លែងដែលមានបុគ្គលិកច្រើន ស្ថិតនៅតំបន់ដែលមានហានិភ័យពាក់ព័ន្ធនឹងជំងឺកូវីដគឺត្រូវបានផ្ដល់អាទិភាព ដោយលក់ក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី