ព័ត៌មានជាតិ
គណៈកម្មការផ្សារគីឡូម៉ែត្រលេខ៦ ស្នើអាជីវករបន្តចូលរួមវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងទៅជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មី (DELTA) ពីព្រោះថា ជំងឺដ៏សាហាវមួយនេះ កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរចូលទៅដល់សហគមន៍ ។

កត្តាទាំងនេះហើយ ដែលធ្វើអោយអាជ្ញាធរតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងចុះជាប់ជាប្រចាំជាមួយបងប្អូន ប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំ អប់រំ ក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ -១៩ មិនអោយឆ្លងបន្តកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍បន្តទៀត ។
បើយើងក្រឡេកទៅមើលនៅឯផ្សារ ឆេកូ ឬ ផ្សារគីឡូម៉ែត្រលេខ៦ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គណៈកម្មការគ្រប់គ្រងផ្សារ ក៏កំពុងមមាញឹកក្នុងការផ្សព្វផ្សាយ ណែនាំ ទៅដល់បងប្អូនអាជីវករ ក៏ដូចជាអ្នកទៅទិញទំនិញម្ហូបអាហារ ក្នុងផ្សារទាំងអស់ សូមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយអប់រំណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសំអាត លាងដៃ ជាមួយសាប៊ូ ឬជែល អាល់កុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គម ១ម៉ែត្រកន្លះឡើងទៅ ។

ជារឿយៗគណៈកម្មការផ្សារ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយណែនាំទៅដល់អាជីវករ ក៏ដូចជាអ្នកទៅទិញទំនិញម្ហូបអាហារ ក្នុងផ្សារទាំងអស់ សូមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ព្រមទាំង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវលាងដៃ ជាមួយសាប៊ូ ឬជែល អាល់កុល និងពាក់ម៉ាស បន្ថែមលើការចាក់វ៉ាក់សាំង ។

ជំនួយការផ្សារគីឡូម៉ែត្រលេខ៦ លើកឡើងបន្តថា នៅតាមច្រកចេញ-ចូលនៅក្នុងបរិវេណ ផ្សារឆេកូ ឬ ផ្សារ គីឡូម៉ែត្រលេខ៦ គណៈកម្មការគ្រប់គ្រងផ្សារ ក៏បានរៀបចំដាក់ម៉ាស៊ីនវាស់កម្ដៅ និងមានអាល់កុលលាងដៃ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ។ ជាក់ស្តែងបើពិនិត្យមើលជាប្រចាំឃើញថា បងប្អូនអាជីវករ ក៏ដូចជា អ្នកចូលមកទិញសម្ភារៈ ចំណីអាហារ ត្រី សាច់ បន្លែ ផ្លែឈើជាដើម … ពួកគាត់ ចូលរួមពាក់ម៉ាស់ប្រមាណ៩៩ភាគរយហើយ ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ