ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀងជំរុញ ឱ្យអាជ្ញាធរគ្រប់គ្រងអ្នកធ្វើ ចត្តាឡីស័កតាមផ្ទះឱ្យបានម៉ឺងម៉ាត់បំផុត
លោកអភិបាលខេត្តស្វាយរៀងបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រងពិនិត្យនិងតាមដានអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមានអ្នកលួចចេញមកខាងក្រៅប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលជាហានិភ័យបង្កឱ្យមានការឆ្លងជំងឺកូវីដ១៩។
ការលើកឡើងរបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះមួយចំនួនមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បាននាំទៅចម្លងជំងឺកូវីដ១៩ដល់ក្រុមគ្រួសារនិងសហគមន៍។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងកាលពីថ្ងៃទី៩ ខែសីហា លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានណែនាំថា នៅចំពោះមុខរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំមណ្ឌលចត្តាឡីស័ក គឺសម្រាប់តែពលករមកពីប្រទេសថៃនិងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ដែលតាតែប៉ុណ្ណោះ។ ចំណែកអ្នកពាក់ព័ន្ធសហគមន៍ត្រូវចាត់ចែងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ។

លោកអភិបាលខេត្តបានបន្តថា « ដូច្នេះសូមឲ្យក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងអ្នកដែលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវស្របតាមវិធានការសុខាភិបាល និងត្រូវមានការយាមកាមការពារឲ្យបានម៉ត់ចត់ចៀសវាងភាពចន្លោះប្រហោងដែលនាំឲ្យមានការឆ្លងរាលដាល ហើយចំពោះអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្រុង ស្រុក ត្រូវយកចិត្តដាក់គ្រប់គ្រងពិនិត្យ និងតាមដានការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចៀសវាងមានអ្នកលួចចេញមកខាងក្រៅប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលជាហានិភ័យបង្កឲ្យ មាន ការឆ្លង»។
បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា មានកត្តាមួយចំនួនដែលនាំឱ្យស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩នៅខេត្តស្វាយរៀង មិនមានការថមថយនៅឡើយក្នុងនោះកក្តាចម្បងជាងគេគឺការធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតមិនបានត្រឹមត្រូវបានល្អត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទើបបណ្តាលឱ្យចម្លងចូលដល់សហគមន៍ជាបន្តបន្ទាប់។

លោកបណ្ឌិតបានបញ្ជាក់ថា «បើបងប្អូនធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ បងប្អូនអាចមានការលំបាកតែម្តងម្នាក់ឯងក្នុងរយៈពេលខ្លី ដោយមិននាំទុក្ខដល់ក្រុមគ្រួសារឪពុកម្តាយប្តីប្រពន្ធនិងកូនចៅព្រមទាំងសហគមន៍ទាំងមូលនោះឡើយ តែបើបងប្អូនទៅធ្វើនៅផ្ទះមិនបានត្រឹមត្រូវ នឹងនាំមេរោគទៅចម្លងក្នុងក្រុមគ្រួសារនាំលំបាកទាំងអស់គ្នា»។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥,១៨៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៤៦៦៥នាក់កំពុងសម្រាកពេទ្យចំនួន៣៩៧នាក់ និងអ្នកស្លាប់ចំនួន១១៧នាក់ ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ