ព័ត៌មានជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ចាំបាច់មានលក្ខណ្ឌ និងឯកសារអ្វីខ្លះ?
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានផ្ដល់ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្ត ព្រមទាំងគ្រួសាងកងទ័ព នគរបាលផងដែរ។

លក្ខណ្ឌក្នុងការចាក់វ៉ាក់សាំងដូសទី ៣
អ្នកដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំង អាស្ត្រាហ្សេនីកាត្រូវគោរពទៅតាមលក្ខណ្ឌ៖
- ជាអ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac គ្រប់ទាំងពីរដូសរួចរាល់ មានគម្លាត រយៈពេល ៦-៨ ខែ គិតចាប់ពីចាក់ដូសទី១។
- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ពុំទាន់មានការណែនាំណាមួយក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅឡើយទេ គ.វ.ក-១៩ នឹងជូនដំណឹងនៅពេលក្រោយ។

ឯកសារត្រូភ្ជាប់នៅពេលទៅចាក់វ៉ាក់សាំងដូសទី៣
ចំពោះគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការស៊ីវិល និងអាជ្ញាធរមូលដ្ឋាននានា៖
- ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩
- ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី