ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ដាច់ធ្លាក់ខ្សែភ្លើងឆក់កម្មករលើកឥវ៉ាន់ម្នាក់ស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីឆ្លងចរន្តអគ្គិសនីផ្ទុះចេញជាអណ្តាតភ្លើងស្រាប់តែមានបុរសជាអ្នកលើកឥវ៉ាន់ម្នាក់ យកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់មិនប្រយ័ត្នក៏ឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡន រីន ភេទប្រុស អាយុ២៣ មុខរបរជាកម្មករ រស់នៅភូមិចន្លាត់ដៃ ឃុំទងត្រឡោច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្មករលើកឥវ៉ាន់ដូចគ្នាបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានករណីឆ្លងចរន្ដអគ្គិសនីលើបង្គោលភ្លើងមួយដើមបានឆាបឆេះ និងផ្ទុះដាច់ខ្សែភ្លើងមេ (ខ្រែស្រាត) ធ្លាក់មកក្រោម ពេលនោះជនរងគ្រោះយកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លត់ តែដោយសារឆាបឆេះផ្ទុះខ្លាំង ហើយជនរងគ្រោះនៅជិតខ្សែភ្លើងស្រាតពេក និងមិនបានប្រយ័ត្នក៏ត្រូវឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុក៏ឃើញមានខាងEDCមកដល់ទីតាំងកើតហេតុខាងលើបានមកបិទកាប៊ីនភ្លើង និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោចុះមកសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញត្រួតពិនិត្យសពនិងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល