ព័ត៌មានជាតិ
ទូរទស្សន៍ BBC និងសមាគម PATA គាំទ្រផែនការបើកទេសចរណ៍ឡើងវិញ របស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយ
សមាគមទេសចរណ៍ ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែន ការ បើក ទេសចរណ៍ឡើងវិញ នៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រសួងទេសចរណ៍កម្ពុជា បាននឹងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) សហការជាមួយបណ្ដាញសារព័ត៌មាន BBC។ ក្នុងនោះលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

លោក ថោង រដ្ឋសក្តិ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំង ឲ្យបានតាមគោលដៅ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។
លោកអគ្គនាយក ក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍កន្លង មករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ។

លោកអគ្គនាយក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។
លោកក៏បានជម្រាបជូន ដល់សមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBC អំពីផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។
តំណាងក្រសួងទេសចរណ៍រូបនេះ ក៏បានជម្រាបអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ដែលរួមមានកិច្ចប្រជុំ និងការតាំងពិព័រណ៍ខ្នាតតូចល្មម ដោយត្រូវអនុវត្តតាមវិធានសុវត្ថិភាព និងអនាម័យនានាយ៉ាងតឹងរឹង៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ