ព័ត៌មានជាតិ
ក្រសួងព័ត៌មាន មិនទាន់ទទួលបាន ការជូនដំណឹង អំពីការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកសារព័ត៌មាន នៅឡើយទេ
គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន មិនទាន់ទទួលបានការជូនដំណឹង ពីក្រសួងសុខាភិបាលនៅឡើយទេ ទាក់ទងនឹងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកសារព័ត៌មាន ដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac កាលពីដូសទី១ និងដូសទី២កន្លងមក។ នេះបើតាមការឲ្យដឹងពីលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។
លោក មាស សុភ័ណ្ឌ បានថ្លែងថា ក្រសួងព័ត៌មាន នៅមិនទាន់ទទួលបាន ការជូនដំណឹង ពីក្រសួងសុខាភិ បាលនៅឡើយទេ ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកសារព័ត៌មាន។ លោកថា នៅពេលក្រសួងព័ត៌មាន ទទួលបានការជូនដំណឹង ឬគោលការណ៍ពីក្រសួងសុខាភិបាលនោះ នឹងជូនដំណឹងនេះ ដល់បណ្ដាអង្គភាពសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា «នៅទេ ប៉ុន្តែក្រសួងនឹងបន្ត ការទំនាក់ទំនង ក៏ដូចជារង់ចាំនូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលផងដែរ ហើយនៅពេលដែលក្រសួង ទទួលបាននូវការណែនាំ របស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន នឹងជូនដំណឹង តាមបណ្ដាអង្គភាពសារព័ត៌មានតែម្ដង»។
ក្រសួងសុខាភិបាល បានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទវ៉ាក់សាំង Astra Zeneca សម្រាប់មន្ត្រីសុខាភិបាល អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលជាក្រុមមន្ត្រីជួរ នៅតាមបណ្ដាខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ការចាក់នេះ គឺសម្រាប់អ្នក ដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac កាលពីដូសទី១ និងដូសទី២ប៉ុណ្ណោះ។
កាលពីថ្ងៃទី៩ ខែសីហាម្សិលមិញ ក្រសួងសុខាភិបាល ក៏បានជូនដំណឹង អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញផងដែរ។ តាមក្រសួងសុខាភិបាល ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac ដូសទី១ និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង Astra Zeneca ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១តទៅ នៅតាមមន្ទីរពេទ្យជាតិនានា។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា នៅពេលចាក់វ៉ាក់សាំងដូសទី៣ កុំភ្លេចអ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មាន បាននឹងកំពុងចុះយកព័ត៌មាន នៅតាមទីតាំងនានា ហើយក៏អាចប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ដែរ។ កន្លងមកក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺក្រុមអ្នកសារព័ត៌មាន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមមនុស្ស ដែលទទួលបានការចាក់វ៉ាក់សាំង មុនគេផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី