ព័ត៌មានជាតិ
អាជ្ញាធរស្រុកសៀមប៉ាង បង្កើតផ្លូវធម្មជាតិមួយខ្សែ ឱ្យទៅជាផ្លូវគ្រួសក្រហម ក្នុងឃុំសន្តិភាព
អាជ្ញាធរស្រុកសៀមប៉ាង បានស្ថាបនាផ្លូវគ្រួសក្រហម ប្រវែង៨គីឡូម៉ែត្រ ដើម្បីបម្រើការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋទាក់ទាងគ្នាពី(ភូមិគីរីបាស់លើ ទៅភូមិគីរីវង្សាលើ) ក្នុងឃុំសន្តិភាព ដែលពីមុននោះ ជាផ្លូវលំធម្មជាតិ ឬហៅថា(ផ្លូវរទេះគោ)តែប៉ុណ្ណោះ។
លោក ផាន់ យុទ្ធ អភិបាលស្រុកបានបញ្ជាក់នៅថ្ងៃទី១០សីហានេះថា ផ្លូវនេះស្ថិតនៅក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ពីមុនគ្រាន់តែជាផ្លូវធម្មជាតិតែប៉ុណ្ណោះ ឬគេហៅថាផ្លូវរទេះគោ ពេលនេះ បានឈូសឆាយស្ថាបនាជាផ្លូវគ្រួសក្រហមជំហានទីមួយ យើងបានកែសម្រួលរួចរាល់ ហើយនៅខែវស្សានេះ ត្រូវផ្អាកមួយរយៈសិន ព្រោះគ្រឿងចក្រពិបាកចូលដីផុងធ្វើមិនធ្វើបាន។ លោកបន្តថា ផ្លូវនេះមានគម្រោងធ្វើតភ្ជាប់ទៅដល់ទឹកដីខេត្តរតនគីរី ដោយឆ្លងកាត់ភូមិចំនួន៤ មានភូមិគីរីវង្សាលើ-វង្សាក្រោម-គីរីបាស់លើនិងគីរីបាស់ក្រោម ក្នុងចម្ងាយផ្លូវជាង១៤គីឡូម៉ែត្រ ដែលបងប្អូនជនជាតិការវែតរស់នៅ។

លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងបានទទួលស្គាល់ថា ការបង្កើតឱ្យមានផ្លូវស្ពាននៅតាមមូលដ្ឋានជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយផ្លូវនេះ យើងធ្វើជំហានទីមួយ៨គីឡូម៉ែត្រសិនជាការចំណាយថវិការបស់មូលនិធិឃុំ។


លោក ប៉ាង ច្រែស ជនជាតិការវែតតំណាងឱ្យប្រជាពលរដ្ឋនៅភូមិទាក់ទាម ឃុំសន្តិភាពបានសំដែងការសាទរចំពោះអាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់បង្កើតឱ្យមានផ្លូវមួយខ្សែនេះ ព្រោះផ្លូវបានផ្តល់ប្រយោជន៍សំខាន់ជាពិសេសបងប្អូនជនជាតិ(ការវែត)ស្រួលធ្វើដំណើរទាក់ទងគ្នាពីភូមិឃុំមួយទៅភូមិមួយ ហើយពេញចិត្តបានដឹកជញ្ជូនកសិផលចេញចូលផងនិងប្រើប្រាស់អ្វីបានគ្រប់យ៉ាង។


សូមបញ្ជាក់ថា នៅក្នុងឃុំសន្តិភាពមានភូមិចំនួន៦ ក្នុងនោះភូមិចំនួន៤ពុំទាន់មានផ្លូវធ្វើដំណើរស្រួលបួលនោះទេ ទើបអាជ្ញាធរស្រុកសៀមប៉ាងរៀបចំស្ថាបនាឱ្យមានផ្លូវនេះឡើង ចាប់ចេញពី ភូមិគីរីបាស់លើ ទៅភូមិគីរីវង្សាលើ ជាជំហានទីមួយដើម្បីបានបងប្អូនជនជាតិ(ការវែត)ស្រួលចេញចូលទំនាក់ទំនងគ្នាដោះស្រាយផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ៕
អត្ថបទ៖ ងិនលីម

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់