ព័ត៌មានជាតិ
ប្រើប្រាស់រថយន្តចល័តចាក់វ៉ាក់សាំងដូសទី ៣ ដល់កងកម្លាំងជួរមុខខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី៣ Astra Zeneca ដល់កងកម្លាំងចម្រុះជួរមុខ ចំនួន១០អង្គភាព ទិសទី១ បន្ទាយមានជ័យ ដើម្បីបង្ការជំងឺខូវីដ-១៩ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។
ដោយមានការចូលរួមត្រួតពិនិត្យពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បើកយុទ្ធនាការចាក់ដោយប្រើប្រាស់រថយន្តចល័ត ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបងជាង ១៥០គីឡូម៉ែត្រ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210810_143034_993-1-1024x576.jpg)
លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ នេះរួមមានស្ថាប័នកងទ័ពចំនួន ៩ អង្កភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបចំនួន ១០ អង្គភាព។
យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខឲ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់នៅជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210810_142959_183.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210810_143027_372-1024x576.jpg)
លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថាបន្តថា អង្គភាពទាំង១០ ទិសទី១បន្ទាយមានជ័យមុនមកចាក់ចាក់វ៉ាក់សាំងដូសទី៣ នេះ ត្រូវយកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ ប័ណ្ណចាក់វ៉ាក់សាំង២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលជាដូសទី៣សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន ដល់មន្ត្រីរាជការនៅតាមខេត្ត មន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព នគរបាលខេត្តចំនួន៧ជាប់ព្រំដែនរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់និងខេត្តព្រះវិហាររៀបចំចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៨ខែសីហា ឆ្នាំ២០២១អស់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?