ព័ត៌មានជាតិ
ខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានកូវីដ ១០៦នាក់បន្ថែមទៀត សុទ្ធតែជាពលករមកពីប្រទេសថៃ
ខេត្តប៉ៃលិន បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៦នាក់បន្ថែមទៀត ក្នុងនោះមានស្ត្រី៤៥នាក់ ដែលសុទ្ធសឹងជាពលករមកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលខេត្តប៉ៃលិន នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។
តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា ក្នុងករណីឆ្លងវីរុសកូវីដ១៩ ទាំង១០៦នាក់នោះ មិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាពលករដែលវិញត្រលប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័ក។ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ប្រចាំការតាមគោលដៅ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការចម្លងចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានស្នើសុំឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ «គឺពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តជាប់ព្រំប្រទល់ប្រទេសថៃ ក្នុងចំណោមខេត្តទាំង៨ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃ២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ដើម្បីបើស្កាត់ការចម្លកងរាលដាលកាន់តែខ្លាំងនៃមេរោគកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា (B-1 617-2 Delta) ផងដែរ ៕




អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ