ព័ត៌មានជាតិ
លោក ចាន់ យុត្ថា ៖ កម្ពស់ទឹកទន្លេអាចនឹងចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ នៅសប្តាហ៍ទី៣ នេះ
កម្ពស់ទឹកទន្លេអាចនឹងចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ នៅក្នុងសប្តាហ៍ទី៣ ខែសីហានេះ ដោយសារបាតុភូតរបាយទឹកភ្លៀងចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់ចាប់ពីពេលនេះទៅ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា ការព្យាករណ៍របស់ក្រសួងធនធានទឹកលើកទី១ ទឹកមានកំរិតជាង ៩ ម៉ែត្រ ដែលចាត់ទុកថា ស្ថានភាពទឹកជំនន់មានកម្ពស់មធ្យមនៅក្នុងឆ្នាំ ២០២១នេះ។

លោកថា ជាទូទៅនៅក្នុង១ឆ្នាំ អាចមានកម្ពស់ទឹកអតិបរិមា ២ដង លើកទី១ អាចកើតមាននៅក្នុងកំឡុង ចុងខែកក្កដា ខណៈលើកទី២ អាចកើតមាននៅចុងខែ ៩ ឬដើមខែ១០ តែអាចប្រែប្រួលពេលវេលាតិចតួច។

បើតាមលោក ចាន់ យុត្ថា បច្ចុប្បន្នអតិបរមាលើកទី១ ទាបក្នុងរង្វង់ប្រមាណ ៦ ម៉ែត្រ ប៉ុន្តែអាចនឹងមានលើកទី២ ដោយសារតែរដូវវស្សានៅយូរ ហើយកន្លងមកបាតុភូតនានាមានព្យុះ ឬប្រពន្ធសម្ពាធទាប ជាពិសេសគឺព្យុះ មិនទាន់មានឃើញព្យុះដើរចូលមកក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់មេគង្គនៅឡើយទេ ឃើញតែនៅចិន ជប៉ុន កូរ៉េជាដើម។

លោក ចាន់ យុត្ថា បន្តថា លុះត្រាតែចូលចុងខែ ៨ ឃើញមានព្យុះងាកចុះមកបន្តិចម្ដងៗ មករកតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ជាជំហររបស់ក្រសួងគឺរក្សាកម្ពស់ទឹកក្នុងរង្វង់ ៩.៩០ ម៉ែត្រ គិតថាជាជំនន់មធ្យម។
ប៉ុន្តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថាបញ្ជាក់ថានេះគឺជាការព្យាករណ៍លើកទី១ ហើយក្រសួងនឹងធ្វើការព្យាករណ៍លើកទី២ ទៀតឆាប់ៗនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី