Connect with us

ព័ត៌មានជាតិ

ត្រៀមបញ្ជូនអ្នកបើកបរ ឡាន ធុនធ្ងន់ម្នាក់ ទៅតុលាការ ក្រោយចាក់ដីបិទផ្លូវ ព្រោះខឹងមន្ត្រីចាប់ឡាន ដឹក​លើសទម្ងន់

បានផុស

នៅ

អ្នកបើកបរ រថយន្តធុនធ្ងន់ម្នាក់ ដែលបានចាក់ដីបិទផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដា​ល​ស្ទឹង​ ខេត្ត​កណ្ដាល កាលពីសប្ដាហ៍មុនេះ ហើយត្រូវបានសមត្ថកិច្ចចាប់​ខ្លួននោះ កំពុ​ងត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជ​ញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ ខែសីហានេះថា បច្ចុប្បន្ននេះ ជនបង្កហេតុ ល្មើសនឹងច្បាប់ ហើយត្រូវបានកងកម្លាំងសមត្ថកិច្ច ចាប់បាននៅថ្ងៃទី៩ ខែសីហាម្សិលមិញនេះ កំពុ​ងស្ថិត​នៅ​ក្នុងដៃសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយកំពុងកសាងសំណុំរឿង ដើម្បី​ចាត់វិធានការទៅតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងគោលជំហរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅលើក្រុមរថយន្តដឹកលើសទម្ងន់នេះ លោក គង់ វិមាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «កន្លងមកឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឆ្លើយជាច្រើនលើក ជាមួយអ្នកសារព័ត៌មានរួចហើយ ថ្វីត្បិតតែមានការតវ៉ា ត្បិតតែមានចេតនា បិទផ្លូវអីផ្សេងៗ គឺជារួមជាគោលជំហរបស់ក្រសួង គឺសុំឲ្យ​អនុ​វត្ត​​តាមច្បាប់ គឺមិនអាចធ្វើអ្វី ទៅតាមការចង់បានរបស់ពួកគាត់ទេ»។  

កម្លាំងសមត្ថកិច្ចខេត្តកណ្ដាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនអ្នកបើកបររថយន្តធុនធ្ងន់ ចាក់ដីបិទផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដា​ល​ស្ទឹង​ ខេត្ត​កណ្ដាល កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឲ្យដឹងថា ជនបង្កហេតុ ល្មើសនឹងច្បាប់ ត្រូវបានកងកម្លាំងសមត្ថកិច្ច តាមចាប់បាននៅព្រឹកថ្ងៃទី៩ ខែសីហា។ លោក បានឲ្យដឹងថា ជននេះបើករបរថយន្តធុនធ្ងន់ ដឹកដីលើសទម្ងន់កម្រិតកំណត់ហើយ​គេចវេសមិនចូលថ្លឹងនៅជញ្ជីង តែត្រូវបានក្រុមជញ្ជីងចល័ត របស់ក្រសួងតាមប្រម៉ាញ់។

លោក គង់ វិមាន បានឲ្យដឹងទៀតថា «ដោយសារតែគំនិតអគតិជននេះ បានបែនឡានចាក់ដីបិទផ្លូវជាតិ បណ្តាលអោយកកស្ទះចរាចរណ៍តាមដងផ្លូវ កាលពីថ្ងៃទី៥/៨/២១កន្លងមក និងបានបង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ដែលនេះជាអំពើល្មើស មិនអាចអត់ឱនបានឡើយ»។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១​កន្លងទៅនេះ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មានការកកស្ទះចរាចរណ៍ បណ្ដាលមកពីក្រុមរថយន្តដឹកដី ដឹកថ្មជាច្រើនបាន ដាក់ឡាននៅពាសពេញផ្លូវ ធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង ក្នុងគោលបំណង​តវ៉ា​ ចំពោះ​ការ​អនុវត្ត​ច្បាប់ ​របស់​មន្ត្រី​ក្រសួង​សាធារណការ ​លើករ​ណី​ល្មើស ​ដឹកលើសទម្ងន់​របស់​ខ្លួន​។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមរថយន្តដឹកដី ដឹកថ្មទាំងអស់នោះ មានរថយន្ត១គ្រឿង បានបែនចាក់នៅលើផ្លូវ ហើយមានការ​ហ៊ោកញ្ជ្រៀវ​ លើកទឹកចិត្តពីក្រុម​អ្នក​បើកបរ​ឡាន​ដឹកដី ដឹកថ្មទាំងនោះផងដែរ​ ធ្វើឲ្យមានការកកស្ទះកាន់តែខ្លាំង ​ហើយពួកគេក៏បាន ​បើក​រត់​គេច​បាត់​៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម