Connect with us

ព័ត៌មានជាតិ

ស្រ្តី​ម្នាក់​រាប់អានគ្នា​ជា​បងប្អូនធម៌ ប្រើ​រូបភាព​ក្លែងបន្លំស្នាមមេដៃ ឆបោក​ប្រាក់​ជាង ៣លានដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ លោកសេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃ​ទី​១០​ខែសីហាឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទស្រ្តីម្នាក់ពីបទឆបោក ទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក​តាមរូបភាពក្លែងបន្លំស្នាមមេដៃ។

ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ សំណុំរឿងនេះបានចាត់ទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម។

ជនសង្ស័យមានឈ្មោះ ហេង ស្រីនាត អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ផ្លូវលេខ១៥ សង្កាត់និរោធខណ្ឌ​ច្បារអំពៅ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូនខ្លួនមកកាន់សាលា​ដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ខែសីហា ពាក់ពន្ធពីបទឆបោកប្រាក់ និងក្លែងបន្លំស្នាមមេដៃដែលជាបទល្មើសព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័តិមាននៅសាលាដំបូងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះហេង ស្រីនាត បានស្គាល់និងរាប់​អានមនុស្ស២នាក់ ក្នុងនោះមានបងស្រីម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភ​សុំធ្វើជាបងធម៍។ នៅក្នុងឆ្នាំ​២០១៩​ ​ជនសង្ស័យហេង ស្រីនាត បានបបួលបងធម៍ទាំង២នាក់ចូលហ៊ុនគ្នា ដើម្បីរកសុីនាំចូលគ្រឿងសមុទ្រ​​និងផ្លែឈើមកលក់បោះដុំលើទីផ្សារ ដោយត្រូវចំណាយដើមទុនសរុបប្រមាណជិត៤លានដុល្លារ ក្នុងនោះបងធម៍ទី១ ចេញចំនួន៣.៥៤៨.៤២២ដុល្លារអាមេរិក ចំណែកបងធម៌​ទី២​បានចេញចំនួន​៣៥ ០០០​ដុល្លារអាមេរិក។ ប៉ុន្តែនៅពេលចាប់ផ្តើមបើកមុខរបរការងាររកសុី ជនសង្ស័យឈ្មោះហេង សុីនាត តែងតែលាក់លៀមមិនសូវឲ្យបងធម៌​ទាំង២ ដែលជាម្ចាស់ទុនស្គាល់អតិថិជននិងបញ្ជីស្នាមលុយកាក់ទេ។ ក្រោយ​មកនៅក្នុងឆ្នាំ២០២០ បងស្រីធម៌​ម្នាក់ចង់ទិញផ្ទះមួយកន្លែងទៀតបានពឹងឲ្យឈ្មោះហេង សុីនាត ណែនាំ​ទិញ​ផ្ទះនៅបុរីសម្បត្តិមានហេង៣ គំរោងទី២ផ្ទះលេខ១០៤ផ្លូវបេតុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​តម្លៃ ១៦៤.០០០ដុល្លារអាមេរិក។

ដោយការជឿទុកចិត្តលើប្អូនធម៌ ទើបព្រមព្រៀងគ្នាកក់ប្រាក់មុនចំនួន ១១ ២៧៥ដុល្លារអាមេរិកតាមរយៈលិខិត​ប្រគល់ –ទទួលថ្លៃផ្ទះ ដោយមានស្នាមមេដៃអ្នកលក់ឈ្មោះសុខហ៊ា និងសាក្សីឈ្មោះវ៉ាប៊ុនីជាម្ដាយរបស់ហេងស្រីនាតជនសង្ស័យ។

លុះនៅថ្ងៃទី៥ខែសីហា២០២១ ស្រាប់តែមានហ្វេសបុកឈ្មោះ SOK HENG 2 បានបង្ហោះលិខិតប្រគល់ទទួលប្រាក់កក់ថ្លៃផ្ទះចុះថ្ងៃទី២៨ខែកក្ដដា២០២១ ដោយភ្ជាប់ខ្លឹមសារថា (ឯកសារប្រគល់ទទួលថ្លៃទិញលក់ផ្ទះ​មិនមែនជារបស់បងធម៌​ស្រីទេ ខ្លួនមិនស្គាល់បង​ធម៌​និងឈ្មោះវ៉ា ប៊ុនីនោះដែរ ហើយអ្នកក្លែងបន្លំនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់)។ ក្រោយពេលឃើញហ្វេសប៊ុកបង្ហោះយ៉ាងដូច្នោះ បងស្រីធម៌​របស់ជនសង្ស័យ​បានទំនាក់ទំនងទៅម្ចាស់អាខោនហ្វេសបុកនោះ ទើបដឹងថាស្នាមមេដៃអ្នកលក់ផ្ទះឈ្មោះសុចហ៊ានិងស្នាមមេដៃឈ្មោះវ៉ាប៊ុនីនៅលើលិខខិតប្រគល់ទទួលប្រាក់ ដែលឈ្មោះហេងស្រីនាត ប្រគល់ឲ្យជាស្នាមមេដៃក្លែងក្លាយ ទើបបងស្រីធម៌​ភ្ញាក់ខ្លួនដឹងពីចាញ់កលល្បិចឆបោករបស់ប្អូនធម៌ ក៏បានដាក់ពាក្យបណ្តឹង​ទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ចំពោះជនឆបោកខាងលើនេះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ៤១ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៧ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម