Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដកហូត​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀ​ស របស់​ក្រុមហ៊ុន​ស៊ូ​ជី​ង ទុកជា​សម្បត្តិ​រដ្ឋ

បានផុស

នៅ

​សៀមរាប ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច ដកហូត​ទីតាំង​គម្រោង វិនិយោគ​សាងសង់​កំពង់ផែ​ទេសចរណ៍ “​ចុង​ឃ្នៀ​ស​” របស់​ក្រុមហ៊ុន ស៊ូ ជី​ង ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ ដើម្បី គ្រប់គ្រង​ជា​បណ្ដោះអាសន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត លេខ​៤៩៨៧ សហវ អ​ទច ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លិខិត​លេខ​៥៦៧៧ សហវ​.​អ​ទច ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចុះ​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ និង យោង​តាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ទៅ​ប្រធាន​ក្រុមហ៊ុន​ខាងលើ​ថា រាជរដ្ឋាភិបាល​សម្រេច​ដូច​ខាង​ក្រោម​៖ ១.​លុប​គោលការណ៍​វិនិយោគ​សាងសង់​កំពង់ផែ​ទេសចរណ៍​នៅ​តំបន់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​ខេត្តសៀមរាប របស់​ក្រុមហ៊ុន ស៊ូ ជី​ង ផត អ៊ិន​វេស​មិន​។ ២.​ដកហូត​ទីតាំង​វិនិយោគ​តំបន់​ចុង​ឃ្នៀ​ស ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ ដើម្បី គ្រប់គ្រង​ជា​បណ្ដោះអាសន្ន​។ ៣.​រាល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​លើ​ទីតាំង​វិនិយោគ ស្ថិតនៅ​តំបន់​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​ចាត់ទុក​ជាស​ម្ប​ត្តិ​រដ្ឋ​។ ៤.​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ដោយមាន​ការចូលរួម​ពី​តំណាង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ដោះស្រាយ​ជាយថាហេតុ​អំពី​សំណើ សុំ​ទូទាត់​សំណង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ស៊ូ​ជី​ង ផត អ៊ិន​វេស​មិន ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌ សមធម៌ តម្លាភាព និង​គណនេយ្យ​ភាព ជាមួយនឹង​ការទូទាត់​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន។

សូម​រំលឹក​ផង​ដែរ​ថា កន្លងទៅ​ក្រុមហ៊ុន​ក្រុមហ៊ុន​ស៊ូ​ជី​ង​បាន​ដំណើរការ​វិនិយោគ​សាងសង់​កំពង់ផែ​ចុង​ឃ្នៀ​ស ដោយ​គេ​ឃើញ​ក្រុមហ៊ុន​បាន​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សាងសង់​ផ្សារ​និង​ផ្ទះល្វែង​នៅ​តំបន់​ខាងលើ​។​ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ក៏បាន​ទទួល​កម្រៃ​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​តំបន់​បឹង​ទន្លេសាប មួយរយៈ​ផងដែរ។

ទន្ទឹមគ្នា​នោះដែរ​ មហាជន​បាន​សាទរ​ទៅ​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដកហូត​ក្រុមហ៊ុន​ខាងលើ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម