Connect with us

ព័ត៌មានជាតិ

បាក់ប្លង់សេអគារខុនដូនៅកណ្ដាលក្រុងសៀមរាប របួស​កម្មករ​ជាច្រើន​នាក់

បានផុស

នៅ

សៀមរាប៖ ប្លង់សេ​នៃ​អគារខុនដូរបស់ក្រុមហ៊ុន Rose Apple Square ដែលកំពុងសាងសង់នៅកណ្តាលក្រុងសៀមរាប បានបាក់ធ្លាក់បង្ក​ឲ្យ​រង​របួស​កម្មករជាច្រើននាក់។ 

ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានការិយាល័យសំណង់នៃមន្ទីររៀបចំដែនដី លោក ហាក់ លី បានឲ្យដឹងថា លោកគ្រាន់តែបានដឹងមានការបាក់ធ្លាក់ប្លង់សេនៃអគារខុនដូ Rose Apple Square តែ​មិនបានដឹងរឿងលម្អិតទេ ដោយលោកកំពុងជាប់ធ្វើចត្តាឡីស័ក។

ជុំវិញហេតុការណ៍​នេះអ្នកនាំពាក្យ និងជាអភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានប្រាប់អ្នកព័ត៌មានថា ករណីនេះវាមិនមែនជាការបាក់ធ្លាក់ប្លង់សេទាំងស្រុងនោះទេ។ វាគ្រាន់តែបាក់ធ្លាក់មួយផ្នែកតូចដែលបណ្តាលមកពីការធ្វេសប្រហែស ហើយវាក៏មិនបានបង្កឲ្យមានការខូចខាតប៉ះពាល់អីធំដុំដែរ។

«យើងនិយាយថាបាក់ប្លង់សេវាមិនទាន់ត្រូវទេ តាមពិតវាបាក់ផ្នែកតូចមួយនៃសំណង់ប្លង់សេដែលកំពុង​សាង​សង់ មិនមែនបាក់ប្លង់សេនៃសំណង់ទេ។ វាគ្រាន់តែជាផ្នែកតូចមួយនៃសំណង់ទេ»។

អភិបាលរងខេត្តសៀមរាបបន្តថា អគារនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ដោយអាជ្ញាធរ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។ បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យឃើញថា វាមិនមានបញ្ហាអ្វីធំដំទេ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏អាជ្ញាធរបានសម្រេចឲ្យក្រុមហ៊ុនផ្អាកការសាងសង់សិន ដើម្បីពិនិត្យពីបច្ចេកទេសដើម្បីកុំឲ្យមានបញ្ហាបន្តទៀត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥២ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម