Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ដែលបើកឡានដឹកដី បែនដីដាក់លើផ្លូវនោះ ត្រូវតុលា​ការ​ចេញដីកា បង្គាប់ឲ្យឃុំខ្លួនហើយ

បានផុស

នៅ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក អាត ច័ន្ទដារា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកឡានដឹកដី បន្ទាប់ពីបុគ្គលរូបនេះ បើកឡាន​ចាក់ដីបិទផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា​ ក្នុងស្រុក​កណ្ដា​ល​ស្ទឹង​ ខេត្ត​​កណ្ដាល កា​លពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុនេះ ព្រោះខឹងមន្ត្រីជំនាញចាប់ឡានរបស់ខ្លួន ដឹក​លើស​ទម្ងន់។

តាមដីការបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «រត់គេចខ្លួន» ប្រព្រឹត្តនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២១ ហើ​យ​បទល្មើសព្រហ្មទណ្ឌ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទី ក្រុមចម្រុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដីដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។ បន្ទាប់មក ក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ច ធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។

លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក រថយន្ត១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាស៊ីន D6CA2064341។

ពាក់ព័ន្ធនឹងគោលជំហរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅលើក្រុមរថយន្តដឹកលើសទម្ងន់នេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជ​ញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃម្សិលមិញថា «កន្លងមកឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឆ្លើយជាច្រើនលើក ជាមួយអ្នកសារព័ត៌មានរួចហើយ ថ្វីត្បិតតែមានការតវ៉ា ត្បិតតែមានចេតនា បិទផ្លូវអីផ្សេងៗ គឺជារួមជាគោលជំហរបស់ក្រសួង គឺសុំឲ្យ​អនុ​វត្ត​​តាមច្បាប់ គឺមិនអាចធ្វើអ្វី ទៅតាមការចង់បានរបស់ពួកគាត់ទេ»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម