ព័ត៌មានជាតិ
អភិបាលខណ្ឌមានជ័យ ចុះពិនិត្យហាងផឹកស៊ីមួយកន្លែង ឃាត់មនុស្ស១៤នាក់ ដែលល្មើសបម្រាម
មនុស្សប្រុសស្រីចំនួន១៤នាក់ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្នុងរង្វង់ការចុះត្រួតពិនិត្យទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ» ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយរកឃើញថា ទីតាំងនេះបានបង្កលក្ខណៈអោយមានការជួបជុំគ្នាផឹកស៊ី ល្មើសនឹងបម្រាមហាមឃាត់របស់សាលារាជធានីភ្នំពេញ ។

ក្នុងរង្វង់ការចុះឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំកម្លាំងដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកអភិបាលរងខណ្ឌ២រូប រួមជាមួយកម្លាំងនគរបាលជាច្រើននាក់ផងដែរ ។
មន្ត្រីអាជ្ញាធរអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋ អំពីការបើកអោយដំណើរការមានការអនុញ្ញាត្តអោយមានភ្ញៀវចូលទៅផឹកស៊ីនៅក្នុងហាងផឹកស៊ីខាងលើរួចមក កម្លាំងអាជ្ញាធរចម្រុះ ដែលដឹកនាំដោយលោកអភិបាលខណ្ឌ បានធ្វើការចុះទៅពិនិត្យដល់ទីតាំងឃើញថា ពិតជាមានការជួបជុំគ្នាផឹកស៊ីដូចដែលពលរដ្ឋបានរាយការណ៍ប្រាកដមែន ។ បន្ទាប់ពីពិនិត្យឃើញហើយនោះ ក្រុមសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធនៅក្នុងទីតាំងសរុបទាំងអស់១៤នាក់ ក្នុងនោះស្រី០៥នាក់ ។

នៅក្នុងចំណោមមនុស្សទាំង១៤នាក់ មានភ្ញៀវ៩នាក់ ដែលសុទ្ធតែជាមនុស្សប្រុស ដែលបានចូលទៅអង្គុយជួបជុំគ្នាផឹកស៊ី ។ ដោយឡែកមនុស្សស្រី០៥នាក់ផ្សេងទៀត មានម្នាក់ជាម្ចាស់ទីតាំង និង០៤នាក់ទៀត ជានារីមើលការខុសត្រូវនៅក្នុងទីតាំងហាង ។
ក្រោយការឃាត់ខ្លួន អ្នកពាក់ព័ន្ធទាំង១៤នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះធ្វើសំណាក ពិនិត្យរកមេរោគកូវីដ១៩ ហើយជាលទ្ធិផលឃើញថា អវិជ្ជមានទាំងអស់ ។ បន្ទាប់ពីពិនិត្យរួច អ្នកទាំង១៤ ត្រូវបានសមត្ថកិច្ច បញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ។ ដោយឡែកទីតាំង ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទជាបណ្តោះអាសន្នសិន មិនអនុញ្ញាត្តអោយមានការដំណើរការឡើយ រងចាំមានការណែនាំ ឬសេចក្តីសម្រេចសារជាថ្មី នៅពេលក្រោយ ៕
អត្ថបទ ៖ លីហេង





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត