ព័ត៌មានជាតិ
អាជ្ញាធរខេត្ត នឹងផាកពិន័យ ជនណាដែលមិនពាក់ម៉ាស និង ជួបជុំគ្នាច្រើន នៅផ្សារលើធំថ្មី
អាជ្ញាធរខេត្តសៀមរាប នឹងប្រើធម៌ក្តៅផាកពិន័យ នៅផ្សារលើធំថ្មី ចំពោះអាជីវករនិងប្រជាពលរដ្ឋរូបណា ដែលមិនគោរពគោលការណ៍ ដែលមិនពាក់ម៉ាស និង នៅជួបជុំគ្នាច្រើន។
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សានៅផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការផាកពិន័យធ្ងន់ធ្ងរជាងមុនទៅលើអាជីវករណាដែលមិនពាក់ម៉ាស់ និង ពាក់ម៉ាស់មិនត្រឹមត្រូវ ព្រមទាំងប្រជាពលរដ្ឋណាដែលធ្វើការជួបជុំគ្នាច្រើន ខុសពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយការផាកពិន័យនេះ គឺធ្ងន់ធ្ងរជាងលើកមុន ព្រោះក្នុងគោលបំណងមិនឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាលទាំងអ្នកលក់និង ទាំងអ្នកទិញ។

លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ទៀតថា ការផាកពិន័យលើអាជីវករផ្សារលើធំថ្មី កាលពីពេលកន្លងមកនេះ នៅមិនទាន់ពិន័យជាប្រាក់មានចំនួនច្រើននោះទេ ដោយសារយើងមានការយោគយល់ដល់ប្រជាពលរដ្ឋ តែឥឡូវនេះជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា បានកំពុងរាលដាលខ្លាំងក្នុងសហគមន៍ខេត្ដសៀមរាបហើយ ដូច្នេះ អាជ្ញាធរខេត្ត នឹងអនុវត្តច្បាប់ផាកពិន័យតែម្ដង ទៅលើអ្នកមិនពាក់ម៉ាស និងការជុំគ្នាច្រើននៅកន្លែងសាធារណៈ ពិសេស ក្នុងពេលបើកផ្សារលើធំថ្មីឡើងវិញ អាជីវករត្រូវអនុវត្ដកាតព្វកិច្ចពាក់ម៉ាស និងត្រូវអនុវត្ដវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ គឺ៣កុំ និង៣ការពារ ប៉ុន្តែបើសិនបើកផ្សារឡើងវិញហើយ តែនៅមានការឆ្លងម្ដងទៀត អាជ្ញាធរនឹងបិទផ្សារនោះឡើងវិញ ។


គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានដឹកនាំក្រុមការងារ ចុះធ្វើការផាកពិន័យចំពោះអ្នកដែលមិនបានអនុវត្តនៃការពាក់ម៉ាសនៅផ្សារលើធំថ្មីម្ដងរួចមកហើយ ហើយក៏ជាលើកទី១ផងដែរ សម្រាប់ខេត្តសៀមរាប ដែលនៅពេលនោះ មានអាជីវករផ្សារលើធំថ្មី ចំនួនជាង៣០នាក់ ត្រូវទទួលការផាកពិន័យ ដែលក្នុងមួយនាក់ ចំនួន២សែនរៀល ប៉ុន្តែអ្នកដែលមានថវិកាត្រូវបង់នៅកន្លែងផ្ទាល់ រីឯអ្នកមិនទាន់មានថវិកា ត្រូវយកទៅបង់នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប។


ក្នុងឱកាសនោះលោក ពិន ប្រាកដ មានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបអាជ្ញាធរ អនុវត្ដទៅតាមផ្លូវច្បាប់ ខណៈដែលការមិនពាក់ម៉ាស់នេះ សង្កេតឃើញថា មានអាជីវករប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនអនុវត្តតាមច្បាប់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់