ព័ត៌មានជាតិ
ផ្សារធំៗពីរ នៅខេត្តព្រះសីហនុអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែសីហានេះថា រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យផ្សារលើ និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ស្អែកនេះតទៅ ។
លោកបានបន្តថា ការអនុញ្ញាតឱ្យបើកសំណើរការឡើងវិញដោយសារផ្សារទាំងពីរនេះបានអនុវត្តបានត្រឹមត្រូវដោយអាជីវករ និងប្រជាពលរដ្ឋគោរពទៅតាមស្តង់ដាអនាម័យសុវត្តិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ម្យ៉ាងទៀតមុននឹងអនុញ្ញាតឱ្យបើកមន្ត្រីជំនាញខេត្តបានចុះត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ថា តើផ្សារនោះអាចបើកដំណើរបានទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
លោកបានបន្ថែមថា«ប្រសិនបើផ្សារនោះអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដោយបំពេញបានតាមលក្ខខណ្ឌនោះ ទើបយើងអាចអនុញ្ញាតឱ្យបើកឡើងវិញបាន »។
រដ្ឋបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យផ្សារធំ តូច នៅក្រុងព្រះសីហនុបើកដំណើរការឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្តជាមុនសិន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុបានណែនាំដល់ផ្សារទាំងពីរត្រូវរៀបចំច្រកចេញ-ចូលបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីរវាស់កម្ដៅ និងម៉ាស៊ីបាញ់អាល់កុលនៅច្រកចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ និងល្អប្រសើរ រៀបចំតូបលក់ដូរនីមួយៗដោយរក្សាបាននូវចក្ររវាងអាជីវករ និងអតិថិជន( ១,៥០ម៉ែត្រពីគ្នា) រៀបចំចងបដា ស្ដីពីវិធានសុខាភិបាលដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជននៅក្នុងបរិវេណផ្សារ។ រៀបចំការផ្សព្វផ្សាយជូនបងប្អូនអាជីវករ និងអតិថិជនឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែមអំពីវិធីបង្ការជំងឺឆ្លងកវី៧-១៩ តាមរយៈសារសំឡេង និងរូបភាព អាជីវករលក់ដូរ និងអតិថិជនដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាតនិងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនក៏ដូចជាអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារសេចក្ដីណែនាំលេខ ០១៥/២១សលា ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តបានណែនាំឱ្យអនុគណៈកម្មការទី១នៃគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺវីដ-១៩ ខេត្តព្រះសីហនុ ត្រូវចុះត្រួតពិនិត្យ និងណែនាំជាប្រចាំដល់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវករត្រូវអនុវត្តវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលព្រះសីហនុ ត្រូវចាត់វិធានការចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់