ព័ត៌មានជាតិ
ស្ពានអូរបាដើម ទីតាំងប្រវត្តិសាស្ត្រ ជំនួសស្ពានឈើទ្រុឌទ្រោម ប្រែក្លាយជាស្ពានបេតុង
ខេត្តស្ទឹងត្រែង៖ ស្ពានអូរបាដើម ស្ពានចាស់តំបន់ទីតាំងប្រវត្តិសាស្ត្រខ្មែរ ត្រូវបានសាងសង់ជាស្ពានបេតុងផ្ដល់ជូនប្រជាពលរដ្ឋនៅស្រុកសេសាន ដើម្បីបម្រើការធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។
លោកសុវណ្ណពិសិដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា ស្ពានអូរបាដើមនេះ មានប្រវែង ៦០ ម៉ែត្រទទឹង ៨ ម៉ែត្រ ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងស្រុកសេសាន សម្រាប់ឆ្នាំ ២០២១។ ការសាងសង់អាចបញ្ចប់នៅដើមឆ្នាំ ២០២២ តែម្តង។


លោកអភិបាលស្រុកបន្តថា ផ្លូវជាង ២០ គីឡូម៉ែត្រនៅតាមបណ្តោយទន្លេសេសានទៅកាន់ទីរួមស្រុកមានស្ពានចំនួន ៨ បច្ចុប្បន្នសាងសង់ជាស្ពានបេតុងបានចំនួន ៤ ហើយក្នុងនោះមានស្ពានអូរកំភុន ស្ពានអូរគូស្ពានអូរខ្សាច់ និងស្ពានអូបាដើម ដែលកំពុងសាងសង់នេះ។ ស្ពានដែលនៅសល់ចំនួន ៤ទៀត រាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបន្ទាប់ ឲ្យសាងសង់ជាស្ពានបេតុងដូចគ្នា ជាចំណងដៃជូនប្រជាពលរដ្ឋ។
លោកឃីត ប៊ុនឡត ប្រជាពលរដ្ឋនៅភូមិបាដើមបានសម្ដែងការសាទរចំពោះការទទួលបានសមិទ្ធផលថ្មីនេះ ដែលជួយដោះស្រាយភាពលំបាកជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការទាក់ទងគ្នាទៅវិញទៅមក។
លោកបន្តថា ប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន តែងតែជួបភាពលំបាកអស់រយៈកាលជាច្រើនឆ្នាំមកហើយ ដោយសារនៅពេលទៅទីរួមខេត្តម្តងៗតែងប្រើទូកតូចៗជាមធ្យោបាយទៅមក ធ្វើចរចរណ៏តាមទឹកទន្លេសេសាន្ត។ ចំណែកបច្ចុប្បន្ននេះមានផ្លូវ មានស្ពានស្រួលធ្វើដំណើរហើយ។

លោកស្រី ខាំ អន មេឃុំសាមឃួយ បានទទួលស្គាល់ពីការអភិវឌ្ឍផ្លូវស្ពាន ពិតជាបានដំណើរការទៅពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកសេសាន កាន់តែមានការប្រែមុខមាត់ថ្មី តាមរយៈសមិទ្ធផលល្អៗ ដូចជា (ផ្លូវកៅស៊ូ-ស្ពានបេតុង) ដែលបានជួយលើកសោភ័ណភាពនៅមូលដ្ឋានផង ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត និងបានបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នេះជាស្ពានបេតុងទី៤ហើយដែលបានសាសងសង់ឡើងនៅតាមបណ្ដោយផ្លូវជាង២០គីឡូម៉ែត្រ តាមជួរមាត់ទន្លេសេសាន្តនេះ និងនៅសល់ចំនួន ៤ ទៀតជាស្ពានចាស់ ហើយគម្រោងរបស់រាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅតំបន់នេះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់