ព័ត៌មានជាតិ
នាយប៉ុស្តិ៍៖ មិនមានករណីនាំពលករទៅប្រទេសថៃ តាមចំណុចច្រកល្បៀនចាន់គីរី ទេ
នគរបាលការពារព្រំដែនគោកស្វាយចេក ហៅចាន់គីរី ស្ថិតក្នុងខេត្តបាត់ដំបង បានធ្វើការបដិសេធ ចំពោះការលើកឡើងថា នៅចំណុចច្រកល្បៀនចាន់គីរី ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង មានការលួចលាក់នាំពលករខ្មែរ ទៅប្រទេសថៃ ដោយខុសច្បាប់។

លោកអនុសេនីយ៍ឯក យ៉ុង សម្បត្តិ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្វាយចេក(ហៅចំណុចចាន់គីរី)បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ នេះថា កន្លងមកនេះមានព័ត៌មានមួយបានអះអាងថា កម្លាំងរបស់លោកបានឃុបឃិតលួចលាក់នាំចេញពលករខ្មែរ និងទំនិញគេចពន្ធ ឬបទល្មើសផ្សេងៗជាច្រើនឆ្លងកាត់ជាការផ្គើន នឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។

លោកថា កន្លងមកមានព័ត៌មានក្លែងក្លាយជាចរិកញុះញង់ខណៈកម្លាំងឈរជើងទាំងអស់មិនដែលបំពាននឹងបទបញ្ជារបស់ថ្នាក់លើទេ មានតែខិតខំប្រឹងប្រែងបំពេញតួនាទីភារ:កិច្ចឱ្យទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

លោក យ៉ុង សម្បត្តិ បានបន្តថា ទីតាំងឈរជើងក្នុងភូមិសាស្ត្រខាងលើ ជាទីតាំងមួយដែលអនុញ្ញាតឱ្យការពិនិត្យ ធ្វើចត្តាឡីសក្ក័ពលករខ្មែរ ដែលចេញមកពីប្រទេសថៃ ហើយមានកម្លាំងចម្រុះជាច្រើនទៀតបានចូលរួមសហការបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ខណៈចំណុចចាន់គីរី ធ្លាប់មានការអនុគ្រោះ ឱ្យពលរដ្ឋជាប់តំបន់ព្រំដែនមួយចំនួនតូច បានចេញចូលដើម្បីទិញម្ហូបអាហារ នឹងស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃដោយមិនបានយកលុយកាក់ពីពួកគាត់សូម្បីមួយរៀលឡើយ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?