ព័ត៌មានជាតិ
ឈ្មួញនិងកសិករដាំតាង៉ែន យករថយន្ដបិទផ្លូវច្រកទ្វារអន្តរជាតិដូង ខណៈអាជ្ញាធរថៃបិទមិនឲ្យនាំចូល
ក្រុមអាជីវករក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់ កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ បាននាំគ្នាយករថយន្តប្រមាណជិត២០គ្រឿងមកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍អនុញ្ញាតឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់ជាច្រើនតោន បានចូលទៅលក់ក្នុងដីថៃផង ព្រោះថៅកែថៃ និងចិនកំពុងរង់ចាំទទួលទិញកសិផលរបស់ពួកគាត់។
ការបិទផ្លូវរបស់ក្រុមឈ្មួញរួមនឹងកសិករជាអ្នកដាំដំណាំតាង៉ែននៅតំបន់ព្រំដែនជាច្រើនបាននាំគ្នាយករថយន្តធុនធំជិត២០គ្រឿងបិទចរាចរណ៍នៅមាត់ច្រកទ្វាអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលលក់ផ្លែឈើនេះរហូតមកដល់ថ្ងៃទី១១ ខែសីហានេះ នៅមិនទាន់ដោះស្រាយបាននៅឡើយ។
ក្រុមអ្នកតវ៉ាបានប្រាប់ឲ្យដឹងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលនេះ ស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃមិនឲ្យចូលទៅវិញតើឲ្យពួកគាត់យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀត តើមានទីផ្សារឯណាដើម្បីលក់បើគ្មានដំណោះស្រាយ ហើយពួកគាត់ជាឈ្មួញក៏ដូចជាអ្នកប្រកបរបរដាំដំណាំ១នេះសង្ឃឹមអ្វីទៀត។
ពាក់ព័ន្ធករណីខាងលើនេះ លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើតាង៉ែននាំចូលទៅលក់នៅក្នុងទឹកដីថៃនេះ ធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះដោយសារតែច្រកទ្វារអន្តរជាតិដូងមិនមានកិច្ចព្រមព្រៀងនិងឯកភាពឲ្យចេញចូលបាន ហើយបច្ចុប្បន្នផ្លែឈើខាងលើនេះ អាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វារអន្តរជាតិខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។
ករណីខាងលើដែលបានផ្តើមឡើងពីថ្ងៃទី១០ ហើយរហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហានេះ ក៏នៅតែមិនទាន់មានការឯកភាពគ្នាក្នុងការរកដំណោះស្រាយនៅឡើយដើម្បីបាននាំចូលកសិផលផ្លែតាង៉ែនកាត់តាមច្រកទ្វាដូងខេត្តបាត់ដំបង ខណៈក្រុមការងារកំពុងតែខិតខំពន្លឿងការពិភាគ្សារកដំណោះស្រាយលើករណីនេះ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?