Connect with us

ព័ត៌មានជាតិ

ផាកពិន័យម្ចាស់ហាង៥កន្លែង ខណៈដែលល្មើសវិធានការរដ្ឋបាលខេត្ត​​

បានផុស

នៅ

នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឃិន ញ៉ា​ន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ផាកពិន័យ​ទីតាំង​អាហារ​ដ្ឋា​ន​លក់ដូរ​ចំនួន​០៥​កន្លែង ​នៅក្នុង​ទី​រួមស្រុក​អន្លង់វែង ដែល​ល្មើស​បម្រាម​ការហាមឃាត់​របស់​រដ្ឋបាលខេត្ត ស្តីពី​សារាចរ​ណែនាំ​គ្រប់​អាហារដ្ឋាន ភោ​ជនីយដ្ឋា​ន​ទាំងអស់​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រាល់​ការលក់ដូរ​ត្រូវ​វិច​ខ្ចប់ មិន​អនុញ្ញាតអោយ​ហូបចុក​នៅ​ទីកន្លែង​នោះឡើយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វិដ​១៩ នៅក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ការចុះអនុវត្ត​ច្បាប់​នេះ មន្ត្រី​ជំនាញ​បានធ្វើការ​ផាកពិន័យ​ម្ចាស់​តូប​លក់​បាយ លក់​កាហ្វេ​និង​អាហារ​ផ្សេងៗ​ ជាលទ្ធផលក្រុមការងារ​បានធ្វើកា​រ​ផាកពិន័យ​បាន​ចំនួន​០៥​កន្លែង​ដោយ​ក្នុង​០១​កន្លែង​ពិន័យ១០០០០០០​រៀល​(​មួយ​លាន​រៀល​)​ទុក​រយៈពេល​អោយ​៣០​ថ្ងៃ យកទៅ​បង់ពិន័យ​នៅ​ច្រក​ចេញចូល​តែ​០១​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ១/​ឈ្មោះ ស សុភា ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ​ន​ឃុំ​/​ស្រុក​អន្លង់វែង។ ២/​ឈ្មោះ ​លៀប ស៊ា​ង​នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​/​ស្រុក​អន្លង់វែង។ ៣/​ឈ្មោះ ហេង ហួត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​/​ស្រុក​អន្លង់វែង។ ៤/​ឈ្មោះ​ទី ស៊ី​ថា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​/​ស្រុក​អន្លង់វែង។ ៥/​ឈ្មោះ សឹម វួ​ច ជាក់​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជ​ញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​ធ្វើ​កិច្ចសន្យា​បាន​ចំនួន​០៤​នាក់ ដែល​មិនបាន​ពាក់​ម៉ាស់​៕​

អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៨ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ៣៣ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម