ព័ត៌មានជាតិ
ទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ធ្វើឲ្យភាគីម្ខាង ប្រើកាំបិតអារ.កសម្លាប់តែម្តង
បុរសម្នាក់ដែលជាពលករខ្មែរបម្រើការងារនៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ បានស្លាប់ភ្លាមៗ ខណៈដែលកំពុងអង្គុយហូបបាយនៅមុខបន្ទប់ស្នាក់នៅ ត្រូវបានគូបដិបក្ខ ដែលធ្លាប់មានទំនាស់ ហើយក៏ជាពលករខ្មែរដូចគ្នា ប្រើកាំបិតស្នៀតអារ.កសម្លាប់តែម្តង។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅភូមិវុំាងក្រាក់ធីង ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។


បើតាមសំដីស្ត្រីជាភរិយារបស់ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគឺប្តីរបស់ខ្លួនឈ្មោះ ឈើង សុផន អាយុ៤៧ឆ្នាំ កំពុងអង្គុយហូបបាយនៅមុខបន្ទប់ ឯខ្លួនក៏កំពុងធ្វើម្ហូបនៅក្នុងចង្ក្រានបាយ ក៏បានឮសំឡេងស្រែកប្រកែកគ្នាជាមួយឈ្មោះ រ៉ង ទិត្យ អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជាប់គ្នាបានតែប៉ុន្មានម៉ាត់ក៏ស្ងាត់ ខ្លួនក៏បានរត់ចេញមកមើលឃើញប្តីរបស់ខ្លួនត្រូវគេអារ.ក ដាច់បំពង់ខ្យល់ស្លាប់ទៅហើយ ខ្លួនក៏បានស្រែកឲ្យគឺជួយទើបមេការប្តឹងទៅតម្រួតចាប់ខ្លួនជនបង្កបានភ្លាមៗតែម្តង។


ក្រោយពីកម្លាំងតម្រួតចុះពិនិត្យកន្លែងកើតហេតុ ដែលកន្លែងស្នាក់នៅរបស់កម្មករនៅក្នុងចម្ការមៀន និងមានកម្មករស្នាក់នៅចំនួន៩នាក់ ហើយពួកគេគឺជាមិត្តរួមការងារដែលរស់នៅជាប់បន្ទប់គ្នា ដោយនៅមុនពេលកើតហេតុមានបញ្ហាម្តងរួចមកហើយពីរឿងប្រច័ណ្ឌ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែភ្លើងកំហឹងទំនងជានៅដិតជាប់ក្នុងចិត្តទើបនៅពេលកើតហេតុក៏បានផ្ទុះឡើងម្តងទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ