ព័ត៌មានជាតិ
ស្ថានទូតចិននិងទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចំនួន៨ ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនជូនរដ្ឋបាលរាជធានីដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ អំណោយថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបម្លែងថ្មីប្រភេទដែលតា(DELTA)។
ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះ រួមមាន៖
១. ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,000 ប្រអប់
២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,000 ប្រអប់
៣.ខេត្ត ហ្វ៊ជៀន ថ្នាំបុរាណចិន ៣០,000 ប្រអប់
៤. ទីក្រុងគុន មិញ ថ្នាំបុរាណចិន ៥៤00 ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយដំហានទី១)
៥.ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២៤00 ប្រអប់(អំណោយហានទី២)
៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ ប្រអប់
៧.ទីក្រុងវ៉ូហាន ថ្នាំបុរាណចិន ៩,២០០ ប្រអប់
៨.ទីក្រុងណាននីង ថ្នាំបុរាណចិន ៨០០០ ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ០៣ គ្រឿង
សរុបថ្នាំបុរាណចិន ៩៥០០០ ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១៣ គ្រឿង។
លោកឃួង ស្រេងនៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិននិងថ្នាក់ដឹកនាំចិនដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ដែលមានទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ្វ៊ូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាននីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានបន្តថា ការបរិច្ចាគនូវ ឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ ទាន់ពេលវេលានេះ មិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេសនិងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការដែលមានស្រាប់ក្នុងការការពារនិងលើកកម្ពស់សុខុមាលភាពក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាពនិងវិបុលភាពរួម៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៦ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី