ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនជនឆបោកប្រាក់ ជិត៤លានដុល្លារ
ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលា ដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះបានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់បងធម៌ប្រមាណជិត៤លានដុល្លារអាមេរិក។
ជនជាប់ចោទត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ « រំលោភលើទំនុកចិត្ត និងប្រើប្រាស់លិខិតក្លែង » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២១ ដែលបទល្មើសនេះមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចឃុំខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា បានធ្វើការចោទស្ត្រីម្នាក់នោះពីបទឆបោក លើទឹកប្រាក់ប្រមាណជិត៤លានដុល្លារអាមេរិក តាមរូបភាព ចូលហ៊ុនគ្នារកស៊ី និងក្លែងបន្លំស្នាមមេដៃ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ហើយនោះ សំណុំរឿងនេះបានចាត់ទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ ជនសង្ស័យមានឈ្មោះ ហេង ស្រីនាត អាយុ២៧ ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ផ្លូវលេខ១៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ពាក់ព័ន្ធពីបទឆបោកប្រាក់ និងក្លែងបន្លំស្នាមមេដៃ ដែលជាបទល្មើសព្រហ្មទណ្ឌ។
ករណីខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ហេង ស្រីនាត បានស្គាល់និងរាប់អានមនុស្ស២ នាក់ ក្នុងនោះមានបងស្រីម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភគួរសមដែរ សុំធ្វើជាបងធម៌។ ហើយនៅក្នុងឆ្នាំ២០១៩ ជនសង្ស័យ ហេង ស្រីនាត បានបបួលបងធម៌ទាំង២នាក់ចូល ហ៊ុន គ្នាដើម្បីរកស៊ីនាំចូលគ្រឿងសមុទ្រ និងផ្លែឈើមកលក់បោះដុំលើទីផ្សារ ដោយត្រូវចំណាយដើមទុនសរុបប្រមាណជិត៤លានដុល្លារ ក្នុងនោះបងធម៌ទី១ ត្រូវចេញចំនួន ៣.៥៤៨.៤២២ ដុល្លារអាមេរិក ចំណែកបងធម៌ទី២ បានចេញចំនួន ៣៥ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែនៅពេលចាប់ផ្តើមបើកមុខរបរការងាររកស៊ី ជនសង្ស័យឈ្មោះ ហេង ស៊ីនាត តែងតែលាក់ លៀមមិនសូវឲ្យបងធម៌ទាំង២ ដែលជាម្ចាស់ទុនស្គាល់អតិថិជន និងបញ្ជីស្នាមលុយកាក់ទេ។
ក្រោយមកនៅក្នុងឆ្នាំ២០២០ បងស្រីធម៌ម្នាក់ ចង់ទិញផ្ទះមួយកន្លែងទៀតបានពឹងឲ្យឈ្មោះ ហេង ស៊ីនាត ណែនាំទិញផ្ទះនៅបុរីសម្បត្តិមានហេង៣ គំរោងទី២ ផ្ទះលេខ ១០៤ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្នុងតម្លៃ ១៦៤.០០០ ដុល្លារអាមេរិក។ ដោយការជឿទុកចិត្តលើប្អូនធម៌ ទើបព្រមព្រៀងគ្នាកក់ប្រាក់មុនចំនួន ១១ ២៧៥ ដុល្លារអាមេរិក តាមរយៈលិខិតប្រគល់ -ទទួលថ្លៃផ្ទះ ដោយមានស្នាមមេដៃអ្នកលក់ឈ្មោះ សុខ ហ៊ា និង សាក្សីឈ្មោះ វ៉ា ប៊ុនី ជាម្ដាយរបស់ ហេង ស្រីនាត ជនសង្ស័យ។ លុះនៅថ្ងៃទី៥ ខែសីហា ២០២១ ស្រាប់តែមានហ្វេសបុកឈ្មោះ SOK HENG 2 បានបង្ហោះលិខិតប្រគល់ទទួលប្រាក់កក់ថ្លៃផ្ទះ ចុះថ្ងៃទី២៨ ខែកក្កដា ២០២១ ដោយភ្ជាប់នូវខ្លឹមសារថា (ឯកសារប្រគល់ទទួលថ្លៃទិញលក់ផ្ទះ មិនមែនជារបស់បងធម៌ស្រីទេ ខ្លួនមិនស្គាល់បងធម៌ និងឈ្មោះ វ៉ា ប៊ុនី នោះដែរ ហើយអ្នកក្លែងបន្លំនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់)។
ក្រោយពេលឃើញហ្វេសប៊ុកបង្ហោះយ៉ាងដូច្នោះ បងស្រីធម៌របស់ជនសង្ស័យបានទំនាក់ទំនងទៅម្ចាស់អាខោនហ្វេសបុកនោះ ទើបដឹងថា ស្នាមមេដៃអ្នកលក់ផ្ទះឈ្មោះ សុច ហ៊ា និងស្នាមមេដៃឈ្មោះ វ៉ា ប៊ុនី នៅលើលិខិតប្រគល់ទទួលប្រាក់ដែលឈ្មោះ ហេង ស្រីនាត ប្រគល់ឲ្យ ជាស្នាមមេដៃក្លែងក្លាយ ទើបបងស្រីធម៌ភ្ញាក់ខ្លួន និងដឹងពីចាញ់កលល្បិចឆបោករបស់ប្អូនធម៌ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ