ព័ត៌មានជាតិ
យុវជនម្នាក់ម្តាយមីងថា អ្នកតាចូលត្រូវអំពើគេនិងព្រាយចូល ស្រាប់តែធ្វើការអុកឡុក នៅកន្លែងចត្តាឡីស័ក
បន្ទាយមានជ័យ ៖ យុវជនម្នាក់ម្តាយមីងថា អ្នកតាចូលត្រូវអំពើគេនិងព្រាយចូល ស្រាប់តែធ្វើការអុកឡុក នៅកន្លែងចត្តាឡីស័កត្រូវ នគរបាលឃាត់ខ្លួននៅតំបន់ស ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ឃុំគោករមៀង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា យុវជនអុកឡុករំខានដល់កន្លែងចត្តាឡីស័កនោះមានឈ្មោះ ស្រឿយ ប្រីយ៍ ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងបន្តថា ជនសង្ស័យទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ បានរយៈពេលមួយថ្ងៃស្រាប់តែបានធ្វើសកម្មភាពអុកឡុកបង្កការរំខានដល់អ្នកដទៃ កម្លាំងចម្រុះដែលប្រចាំការនៅច្រកតំបន់បឹងត្រកួនបានធ្វើការឃាត់ខ្លួនប្រគល់ឲ្យកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការសាកសួរ។
នគរបាលជំនាញបានបញ្ជាក់ថា យុវជននេះតាមការបញ្ជាក់របស់គ្រូពេទ្យយកសំណាកពិនិត្យលទ្ធផលអវិជ្ជមាន និងធ្វើតេស្តរកសារធាតុញៀន លទ្ធផលក៏អវិជ្ជមានដែរ។ បើតាមការអះអាងពីស្ត្រីឈ្មោះស្រឿយ សារួម អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយមីង បានប្រាប់សមត្ថកិច្ចថា ក្មួយប្រុសគាត់នេះ ពីដើមមានសតិល្អធម្មតា ហើយពុំមានជំងឺអ្វីដែរ ទើបរយៈពេល១ខែកន្លងមកនេះ ក៏ចាប់ផ្តើមមានសភាពចម្លែក មានសតិមិនល្អខុសពីធម្មតា ដោយឃើញសភាពមិនប្រក្រតី ក៏បានឲ្យគ្រូទាយឃើញថា ក្មួយរបស់គាត់ មានគ្រោះ ហើយ មានអ្នកតាចូល ព្រាយចូលរូប និងមានគេដាក់អំពើ។
ផ្អែកតាមសំណូមពររបស់អាណាព្យាបាល បានស្នើសុំយកយុវជននេះមើលនិងបាលជំងឺតាមជំនឿ ហើយនិងធ្វើចត្តាឡីស័កនៅផ្ទះបន្តផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី