Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដ ថ្មី៥៥នាក់ និងស្លាប់២នាក់បន្ថែម

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បាន​បន្តរកឃើញករណីវិជ្ជមានជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន៥៥​នាក់បន្ថែម ​និងជាសះស្បើយ៦៥​នាក់ ហើយក៏មានអ្នកស្លាប់២នាក់ផងដែរ។

ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៥៥នាក់នេះ គឺបានរកឃើញក្នុងមូលដ្ឋាន​ក្រុង​/​ស្រុក​ចំនួន​១០ មានដូចជា៖ ១- ក្រុង​ព្រៃវែង ចំនួន៤​នាក់។​ ២- ស្រុក​ព្រះ​សេ្ដច ចំនួន ១៧​នាក់។ ៣-​ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន ៩​នាក់។​ ៤- ស្រុក​ពាម​រក៍ ចំនួន៧​នាក់។​ ៥- ស្រុក​កំពង់ត្របែក ចំនួន៥​នាក់។ ៦- ស្រុក​ពារាំង ចំនួន៤​នាក់។​ ៧- ស្រុក​បាភ្នំ ចំនួន៣​នាក់។​ ៨- ស្រុក​ពាម​ជរ ចំនួន ៣​នាក់។​ ៩- ស្រុក​កញ្ជ្រៀច ចំនួន២​នាក់។ ១០-​ស្រុក​មេសាង ចំនួន ១​នាក់។​

អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៥៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​នីមួយៗ​។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវ ដល់អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក​តាមដាន​សុខភាព​រយៈ​ពេល​១៤​ថ្ងៃ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ដើម្បី​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥,១០១នាក់ ព្យាបាលជាសះស្បើយចំនួន៣,៩៧២នាក់ កំពុងសម្រាកព្យាបាលចំនួន១,០៣៩នាក់ និង​ស្លាប់ឡើងដល់៩០នាក់៕​

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

SME ចិន
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

សេដ្ឋកិច្ច១៩ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម