ព័ត៌មានជាតិ
ល្មើសបម្រាមគោចរ៖ ម្ចាស់ ហាង ផ្ទះឈើម្ហូបខ្មែរថៃ ២នាក់ និងភ្ញៀវ៨នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាការ
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានបញ្ជូនម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ ២នាក់ និងភ្ញៀវ៨នាក់ ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធនឹងករណីបើកហាងផឹកស៊ី ល្មើសនឹងបម្រាមគោចរ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ ចំនួន២នាក់ និងភ្ញៀវចំនួន៨នាក់ សរុបចំនួន១០នាក់ (ស្រីម្នាក់) ដែលបើកហាង និងចូលទៅផឹកស៊ី ល្មើសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

គួររំលឹកថា បន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហាងមួយកន្លែងឈ្មោះ ផ្ទះឈើម្ហូបខ្មែរថៃ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលបើកល្មើសបម្រាមគោចរ។ ភ្លាមៗនោះកម្លាំងគណ:បញ្ជាការ ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយអភិបាលរងខណ្ឌ និងមានការចូលរួម ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាប និងបិទទីតាំងល្មើស ដោយបានឃាត់ខ្លួនម្ចាស់ហាង និងភ្ញៀវចូលទៅផឹកស៊ី មួយចំនួនទៀត៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី