ព័ត៌មានជាតិ
ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយដល់ពលករខ្មែរនៅប្រទេសថៃ តាមរយៈសេវាផ្ទេរប្រាក់ឥតគិតថ្លៃមកកម្ពុជា
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗមកជូនគ្រួសាររបស់ពួកគាត់នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។
ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាបអំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ក្នុងទូរសព្ទដៃដ៏ពេញនិយមរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។ គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការនៅក្នុងដំណាក់កាលមួយដែល គេកំពុងចាប់អារម្មណ៍ច្រើនទៅលើស្ថានភាពដ៏លំបាកសម្រាប់បងប្អូនពលករខ្មែរ។ ដើម្បីជាការជួយដល់ពលករខ្មែរទាំងឡាយដែលមិនអាចឬពិបាកចេញទៅផ្ញើប្រាក់តាមភ្នាក់ងារនៅខាងក្រៅ ទ្រូម៉ាន់នី មានផ្ដល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃភ្លាមៗ ពីប្រទេសថៃ មកកម្ពុជាតាមកម្មវិធីទូរសព្ទដៃទ្រូម៉ាន់នីនៅប្រទេសថៃ។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា “សេវាថ្មីរបស់ទ្រូម៉ាន់នីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ជូនប្រជាជនខ្មែរ នូវប្រព័ន្ធទូទាត់ប្រាក់មួយ ដែលមានគុណភាពល្អ និងមានសុវត្ថិភាព។ ហើយទ្រូម៉ាន់នីសង្ឃឹមថា យើងអាចជួយសម្រួលដល់បងប្អូនខ្មែរ ដែលខិតខំរកប្រាក់យ៉ាងហត់នឿយ នៅឯប្រទេសថៃ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ ដែលរស់នៅឯស្រុកខ្មែរយើង”។
តាមរយៈប្រព័ន្ធទូទាត់ប្រាក់នៅទូទាំងអាស៊ី ដ៏មានគុណភាព គួរឲ្យទុកចិត្ត និងមាន ប្រសិទ្ធភាពខ្ពស់របស់ទ្រូម៉ាន់នី សេវាថ្មីនេះអាចប្រើប្រាស់បាន ដោយប្រជាជនកម្ពុជាដែលប្រើកម្មវិធីទូរសព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ។ ប្រាក់ដែលផ្ញើតាមកម្មវិធីទូរសព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ គឺអាចដកបាននៅតាមភ្នាក់ងារជាង១ម៉ឺនកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនគិតថ្លៃសេវា។ ជាការលើកទឹកចិត្តដល់អតិថិជនឲ្យសាកល្បងប្រើសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ទ្រូម៉ាន់នី មិនគិតកម្រៃសេវានោះទេ។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី ចង់ឲ្យបងប្អូនខ្មែរយើងគ្រប់គ្នា អាចប្រើសេវានេះបានយ៉ាងងាយស្រួល ដោយបងប្អូនអាចវេរប្រាក់ភ្លាម នឹងទទួលបានភ្លាម។ ហើយយើងក៏មិនគិតថ្លៃសេវា ទាំងខាងអ្នកផ្ញើ និងអ្នកទទួលផងដែរ”។
ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំផ្នែកផ្ដល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងទ្វីបអាស៊ីនាពេលកន្លងមក ទ្រូម៉ាន់នី រំពឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នឹងសាកល្បងប្រើប្រាស់សេវាផ្ទេរប្រាក់ឆ្លងប្រទេសយ៉ាងរហ័សដែលមិនគិតថ្លៃសេវានេះ។ ដោយគិតចាប់ពីពេលដែលក្រុមហ៊ុនបានចាប់ដំណើរការដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតឲ្យមានបណ្ដាញភ្នាក់ងារផ្ទេរប្រាក់ ដ៏ទូលំទូលាយបំផុត នៅកម្ពុជា។ ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារដល់ទៅជាង១ម៉ឺនកន្លែង ដែលរង់ចាំផ្ដល់សេវាហិរញ្ញវត្ថុដ៏មានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។
សូមបញ្ជាក់ថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី