ព័ត៌មានជាតិ
ឆមាសទី១ឆ្នាំនេះ មានពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេសប្រមាណ១៥ម៉ឺននាក់
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ថា នៅឆមាសទី១ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស សរុបប្រមាណ១៥ម៉ឺននាក់ ភាគច្រើនជាអ្នកមានជីវភាពខ្វះខាតហើយពួកគាត់នៅតែបន្ដវិលត្រឡប់មកកម្ពុជាជាបន្ដបន្ទាប់ទៀត។
ថ្លែងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃទី១២ ខែសីហានេះ តាមប្រព័ន្ធវីដេអូសន្និសីទក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង បានប្ដេជ្ញានិងលើកទិសដៅបន្ដនូវឆមាសទី២ ក្នុងនោះបន្តពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បន្តស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការរវាងមន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ក្នុងការអនុវត្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុកជនល្មើសជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចប្រទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន, ជំរុញការអនុវត្តនីតិវិធី នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាដើម។
សម្ដេចក្រឡាហោម ស ខេង បានគាំទ្រ និងឯកភាពចំពោះរបាយការណ៍ឆមាសទី១ និងទិសដៅការងារបន្ដសម្រាប់ឆមាសទី២ របស់គ.ជ.ប.ជ ហើយសម្ដេចក៏បានណែនាំដល់ក្រុមការងារឲ្យបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យកាន់តែទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម បានណែនាំឱ្យក្រុមការងារទាំងអស់ត្រូវបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ ដើម្បីចូលរួមក្នុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានអំពាវនាវ និងស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈមធ្យោបាយផ្សេងៗ ដូចជា ផ្ដល់ព័ត៌មានអំពីបទល្មើសជួញដូរមនុស្ស ជាដើម។
សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារ គ.ជ.ប.ជ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងបន្ដខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាការរួមចំណែកដល់សេចក្ដីសុខ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកមុខមាត់ប្រទេសជាតិផងដែរ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍