Connect with us

ព័ត៌មានជាតិ

ឪពុកសម្លាប់កូនស្រីបង្កើតអាយុ១ឆ្នាំ​ ដោយសារប្រពន្ឋរត់ចោល

បានផុស

នៅ

ក្មេងស្រីអាយុ១ឆ្នាំម្នាក់ ត្រូវបានឪពុកចាក់សម្លាប់ នាវេលាម៉ោង១៩.១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០​២០ នៅចំណុច ក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ ស្ថិតក្នុងមង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខណៈករណីនេះ កើតឡើងក្រោយពេល​ជនដៃដល់ជាឪពុក មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ត្រូវជា​ម្ដាយ​របស់​ក្មេងស្រីរងគ្រោះ។  

របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល បានឲ្យដឹងថា ក្មេងស្រីដែលស្លាប់ មានឈ្មោះ ទ័រ ទ័រ ​ អាយុជាង​១ឆ្នាំ ជនជាតិខ្មែរ ​ ស្នាក់នៅកន្លែងកើតហេតុ មានម្តាយឈ្មោះ ធុង ចាន់រះ អាយុ៣០ ជា​ជនជាតិ​ខ្មែរ និងឪពុក ឈ្មោះ ភីន ភីន​ អាយុ៣០ឆ្នាំ ជាជនជាតិចិន (ឃាត់ខ្លួន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​របាយការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយ កុមារី រងគ្រោះឈ្មោះ ធុង ចាន់រះ ​​បានរត់​ចោល​ប្ដី ជាជន​ជាតិចិន និងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ​ មកជួលបន្ទប់​លេខ១០១​ផ្ទះសំ​ណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូន​ស្រីតូចរបស់​ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុ លុះមកដល់វេលាម៉ោង១៤.០០ នាទី ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយ ជនរង​គ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។

លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយក​កន្ត្រៃ​ចាក់កូនខ្លួន​ឯងជា​ច្រើន​កន្ត្រៃ​បណ្ដាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម បន្ទាប់មកពូ របស់កុមារី រង​គ្រោះ​បានឃើញក្មួយ​មានឈាមច្រើននៅក្នុងបន្ទប់ទឹក ក៏ដឹកកុមារីរងគ្រោះ មកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។

​បច្ចុប្បន្នជនដៃដល់ជាឪពុក រួមនឹងវត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ បន្តចាត់ការ តាមនីតិ​វិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម