ព័ត៌មានជាតិ
ខេត្តប៉ៃលិនហាមឃាត់ការធ្វើដំណើរចេញ-ចូលទៅខេត្តផ្សេងៗ រយៈពេល៧ថ្ងៃបន្តទៀត
អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ~ចូល ពីខេត្តប៉ៃលិនទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី១២ ខែសីហានេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបន្តការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តប៉ៃលិនទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះអាសន្នសម្រាប់រយៈពេល៧(ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដៃ-១៩ប្រភេទដែលតា (Delta)។

លោកស្រីបានបញ្ជាក់ថា បទប្បញ្ញត្តិផ្សេងៗនៃសេចក្តីសម្រេចលេខ ១៩០/២១សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូល ពីខេត្តប៉ៃលិនទៅបណ្តាខេត្តផ្សេងៗទៀតជា បណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅមានអានុភាពអនុវត្តបន្តរហូតមានបទប្បញ្ញត្តិថ្មីមកជំនួស។
លោកស្រីអភិបាលខេត្តបានបន្តថា សេចក្ដីសម្រេចដែលចេញដោយរដ្ឋបាលខេត្តប៉ៃលិនទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ នឹងត្រូវទុកជានិរាករណ៍។
លោកស្រីអភិបាលខេត្តបានណែនាំដល់នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង