Connect with us

ព័ត៌មានជាតិ

សន្តិសុខ មន្រ្តី​បម្រើ​ការ​នៅ​មណ្ឌល​ចត្តាឡីស័កកូវីដតម្រូវ​ឲ្យ​​ ៥ ថ្ងៃ​ ធ្វើ​តេស្ត​ម្តង

បានផុស

នៅ

ខណៈ​ដែល​រដ្ឋាភិបាល​ត្រៀម​បើកព្រំដែន​ឡើង​វិញ​ដើម្បី​ពលករ​វិលក្នុង​ស្រុក គណៈកម្មការ​អន្តរក្រសួង​បាន​ចេញ​វិធានការ​បន្ទាន់ ដើម្បី​គ្រប់គ្រង​ការពារ​ការ​ឆ្លង​រាលដាលនៃ​ជំងឺ​កូវីដ​​បំប្លែង​ខ្លួន ដោយ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​និង​មន្រ្តី​ដែល​ត្រូវ​បំពេញ​ការងារ​ជួរ​មុខ​។

ដោយ​ឡែក​ដើម្បីការពារអាយុជីវិត សុខភាព និងសុវត្ថិភាពដល់អ្នកគ្រប់គ្រង សន្តិសុខ និងអ្នកបម្រើការ និងទប់ស្កាត់ ពី​ការចម្លងទៅគ្រួសារចូលក្នុងសហគមន៍ និងធានាដល់ដំណើរការគ្រប់គ្រងមណ្ឌលចត្តាឡីស័កនោះ តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​មានការ​ធ្វើ​តេស្ត​ជា​ទៀត​ទាត់​សម្រាប់​មន្រ្តី​ បុគ្គលិក​​ដែល​ត្រូវ​ធ្វើការ​ផ្ទាល់​។ ក្នុង​សេចក្តី​ប្រកាស​តម្រូវ​ឲ្យ​ធ្វើតេស្តរហ័ស រៀងរាល់៥ថ្ងៃម្តងដល់អ្នកគ្រប់គ្រង សន្តិសុខ និងអ្នកបម្រើការនៅមណ្ឌលចត្តាឡីស័កនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​គ្រប់​គ្រង​ពលករ​តាម​មណ្ឌល ក្រសួង​សុខាភិបាល​បាន​ក៏​បានណែនាំ​ដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់បន្តតាមដានអាការៈអ្នកធ្វើ ចត្តាឡីស័កនៅក្នុងមណ្ឌល​ចត្តាឡីស័ក ដោយធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យ មុនការកំណត់។ ប្រសិនបើរកឃើញអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កឱ្យគ្រប់២១ថ្ងៃ ប៉ុន្តែបើរកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បីធានានិរន្តភាពនៃការប្រើប្រាស់ឧបករណ៍តេស្តរហ័ស បណ្តារាជធានី-ខេត្ត ត្រូវរាយការណ៍ជាប្រចាំ អំពីចំនួនតេស្តរហ័សដែលបានប្រើប្រាស់ប្រចាំថ្ងៃ និងចំនួនតេស្តរហ័ស ដែលនៅសល់ក្នុងស្តុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម